ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ ក្នុងគោលបំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា

(កំពង់ធំ) ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នៅពហុកីឡាដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ ក្នុងគោល

បំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនីខ្សោយសតិបញ្ញ ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក។ ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គី ភាព បំបាត់ការរើសអើង និងផ្ដល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡា ការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉ែស្បាល់អូឡាំពិកថ្នាក់ជាតិ នាដើមខែធ្នូខាងមុខផងដែរ។

 

លោកឃ្លាំង ចន្ធូ អគ្គលេខាធិការជាតិ កីឡា

ស្ប៉េស្យាល់បានប្រាប់ថា កីឡារស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រង ផ្ទាល់ ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និងការចូល រួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាន រៀបចំតាមកម្មវីធី ជារៀងរាល់ឆ្នាំ។

 

យ៉ាងណាម៉ិញមានតែក្រុមគ្រួសារ ឪពុក ម្ដាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី បញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹក ចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកកម្ពុជា។លោកឃ្លាំង ចន្ធូ អគ្គលេខាធិការជាតិបានបន្ថែមថាមកដល់ពេលនេះ ឃើញថាបានបង្កើតអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្តចំនួន១៤ រួចហើយត្រឹមឆ្នាំ២០២១​

រួមមាន៖ អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តព្រះវិហារ។ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ចលនាស្ប៉េស្យាល់ អន្តរជាតិ ក៏ដូចជាចលនាស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការហ្វឹកហាត់ពេញ មួយឆ្នាំ និងចូលរួមរាល់សកម្មភាពទាំងថ្នាក់រាជធានី ខេត្តថ្នាក់ជាតិ និងអន្តរជាតិ៕