កំណាត់​ផ្លូវ​មួយ​ខ្សែរ​ប្រវែង​ប្រមាណ​ជិត ៣០០​ម៉ែត្រ កំពុង​រង​នូវ​ការខូចខាត បង្ក​ការលំបាក​ចំពោះ​ភ្ញៀវ​ជាតិ អន្តរជាតិ

0

​ ​ខេត្តរតនគិរី ​ប្រជាពលរដ្ឋ ធ្វើចរាចរ​ណ៏ ដឹក​កសិផល​ឆ្លងកាត់​កំណាត់​ផ្លូវ​ពី​កុង​ត្រូវ​ត្រួតពិនិត្យ របស់​សមត្ថកិច្ច​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ ខេត្តរតនគិរី រហូតដល់​តំរុយ​បង្គោល​ឡាក់​លេខ​៣០ នៅត្រង់​ចំណុចសូន្យ គឺ​តំបន់សរ ព្រំប្រទល់​ប្រទេស​កម្ពុជា វៀតណាម ។ ដោយ​មើលឃើញ​ពី​ការលំបាក​នេះ ក្រុមហ៊ុន​ទ្រី ភាព បានស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​តេ​ជោ​សែន ធ្វើការ​ជួសជុល​ឡើងវិញ តប​តាម​តំរូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទៅមក​បាន​ងាយស្រួល​នោះ លោក​ឧក​ញ្ញ៉ា លាង ច័ន្ទ នាយក​ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្ត​រតនគិរី តំណាង​ឲ្យ​ក្រុមហ៊ុន​ទ្រី​ភាព បាន​នាំយក​គ្រឿងចក្រ​របស់​ក្រុមហ៊ុន មក​ជួសជុល​កំណាត់​ផ្លូវ​ដែល​ខូចខាត​ទាំងនេះ ។​សកម្មភាព​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៤ ។​02

​ ​លោក​ឧក​ញ្ញ៉ា តំណាង​ក្រុមហ៊ុន​បាន​មាន​ប្រសា​ស​ន៏​ថា ដោយមាន​យល់ព្រម​អនុញ្ញាតិ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឯកភាព​ភាគី​វៀតណាម​ផង​នោះ ក្រុមហ៊ុន​បាន​ឲ្យ​តំណាង​របស់ខ្លួន​ចុះ​ត្រួតពិនិត្យ នឹង​ដឹក​នាំយក​គ្រឿងចក្រ​មក​ជួសជុល​កំណាត់​ផ្លូវ​នេះ ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ន៏​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​គឺ​ផ្លូវ​គម​នា​គម​ន៏​សំរាប់​ត​ភ្ជាប់ សំរួល​ដល់​ការទំនាក់ទំនង និង​ការដឹង​ជញ្ជូន​ទំនិញ​ផ្សេងៗ រវាង​ខេត្តរតនគិរី ប្រទេស​កម្ពុជា និង​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម អោយមាន​ភាព​កាន់តែ​ប្រសើរឡើង​ថែមទៀត ។01

លោក​ឧក​ញ្ញ៉ា បាន​មាន​ប្រសា​ស​ន៏​បន្តថា រាជរដ្ឋាភិបាល​បាន​សម្បទាន​ផ្ទៃដី​មួយចំនួន​ស្ថិតនៅ​តំបន់​ភូមិភាគ​ឦ​សាន្ត ខេត្តរតនគិរី អោយ​ក្រុមហ៊ុន​ទ្រី​ភាព ធ្វើការ​អភិវឌ្ឍ​ន៏​តំបន់​នេះ ដែល​ពីមុន​មាន​សភាព​ស្ងប់ស្ងាត់ អោយ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស បំផុស​ប្រជាពលរដ្ឋ​ឲ្យ​មក​រស់នៅ​តំបន់​នេះ ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត និង​បង្កើន​ការវិនិយោគទុន​ឲ្យ​មាន​សន្ទុះ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដើម្បី​បង្កើត​ការងារ និង​មុខរបរ​ជូន​ប្រជាពលរដ្ឋ ឲ្យ​ទទួលបាន​ប្រាក់​ចំ​ណុល​ខ្ពស់ កាត់បន្ថយ​ពលករ​ចំណាកស្រុក ទៅកាន់​បរទេស ។​03

​ ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមហ៊ុន​ទ្រី​ភាព​បានធ្វើ​ការអភិវឌ្ឍ​ន៏ នូវ​សមិទ្ធិផល​ផ្សេងៗ​ជាច្រើន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា ស្រុក​អូរ​យ៉ា​ដាវ ជាប់​ព្រំប្រទល់​វៀតណាម រួមមាន​កាស៊ីណូ ផែស្ងួត និង​ផ្សារ​ទំនើប បច្ចុប្បន្នកំពុង​កសាង​បាន​១០០% និង​ខ្លះ​បាន​៩៥%​ហើយ ។​ ​05