នាំ​អំណោយ​ស្នងការ​ទៅជូន​ស្ត្រី​ព​ការ​ភរិយា​សព​បុរស​ស្លាប់​ដោយ​ជាន់​មីន​ពេល​ជីក​ទំពាំង​

0

ខេត្ត​បន្ទា​មានជ័យ៖  បន្ទាប់​ពី​ពលរដ្ឋ​ទីទាល់ក្រ​ម្នាក់​ស្លាប់​ដោយ​ជាន់​មីន​ពេល​ចូល​ជីក​ទំពាំង​ក្នុងព្រៃ​ឬ​ស្សី​នៅ​ព្រំដែន​ហើយ​បន្សល់​ទុក​ប្រពន្ធ​ពិការ​និង​កូនៗ​គ្មាន​ទីពឹង​នោះ លោកស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​អោយ​មន្ត្រី​នាំ​អំណោយ​របស់​លោក​និង​របស់​លោក​អធិការ​

ស្រុក​ថ្មពួក​ទៅ​ជូន​គ្រួសារ​ជនរងគ្រោះ​កាលពី​ថ្ងៃ​ទី ២៥ សីហា​។​
         អំណោយ​ទាំងនោះ​មាន​ប្រាក់ ៤០០.០០០​រៀល​អង្ករ ១០០ គីឡូក្រាម ទឹក​សុទ្ធ​២០ យួរ ទឹកត្រី និង​ទឹក​សុ​ី​អី​ុ​វ ៦ យួរ ។​
           លោក​យិន នី មន្ត្រីនគរបាល​ជា​តំណាង​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​នាំ​អំណោយ​សម្បុរ​ស​ទាំងនោះ​ទៅ​ប្រគល់ដល់ដៃ​ភរិយា​ពិការ​ស្វិតដៃជើង​ពី​កំណើត​និង កូនៗ​៥​នាក់​ក្នុង​បន្ទុក​ព្រមទាំង​ញាតិ​នៃ​សព​សម្រាប់​ធ្វើ​បុណ្យ​សព​ជនរងគ្រោះ​ឈ្មោះ ឡូយ កើយ អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​តាឡី ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ។​
    គួររំលឹកថា​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ចំណុច​អូរ​ព្រំដែន កម្ពុជា​-​ថៃ ស្ថិតនៅ ភូមិ​តាឡី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ជនរងគ្រោះ​និង​កូនស្រី​បាល​ចូល​ព្រៃ​ឬ​ស្សី​រកជីក​ទំពាំងឬ​ស្សីមក​ហូប​និង​លក់​ដើម្បី​ប្រជែងនឹង​ភាពអត់ឃ្លាន​និង​ក្រីក្រ​។​
     ប៉ុន្តែ​អកុសល​ដល់​គ្រោះ​គ្រប​សង្កត់​កាយ ជនរងគ្រោះ​ត្រូវ​ជាន់មីន​ប្រភេទ K58 ផលិត​នៅ​អតីត​សហភាពសូវៀត កប់​បន្សល់ទុក​ពី​សម័យ​សង្គ្រាម បណ្តាលអោយ​ផ្ទុះ​ដាច់​ជើង​ម្ខាង​និង​អំបែង​ស្រោច​ពេញ​ខ្លួន​រួច​ស្លាប់​ភ្លាមៗ​។ ឯ កូនស្រី​ដើរ​ចំងាយ​ជាង​១០​ម៉ែត្រ​ពី​ឪពុក​ជា​ទី​ស្រឡាញ់​របស់ខ្លួន​ពុំ​រងគ្រោះ ហើយ​ប្រាប់​ដំណឹង​ទៅ​ផ្ទះ ដើម្បី​យក​សព​មក​ធ្វើបុណ្យ​។​
      សូម​បញ្ជាក់​ដែរ​ថា កាល​ពី​អាទិត្យ​មុន​មាន​ពលរដ្ឋ​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​បំ់ផុត ដោយសា​របើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​មីនតោន​ផ្ទុះ​នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ពេទ្យ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។ ជនរងគ្រោះ​នៅ​រស់ តែ​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត​។​
      ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​នៅមាន​គ្រាប់មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ច្រើន​និង​ងាយ​បង្ក​គ្រោះថ្នាក់​ណាស់​ដែល​ចាំបាច់​ត្រូវ​បន្តក​ឬ​អប់រំ ផ្សព្វផ្សាយ​បង្ការ​ការពារ សង្គ្រោះ និង​បោសសម្អាត​អោយ​បាន​បន្ថែម​ទៀត​៕​

photo1 photo2 photo3