ឯកឧត្តម​មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ ចុះ​ត្រួតពិនិត្យ​សំណង់​អាគារ​សាលប្រជុំ​វរៈ​សេនា​តូច​លេខ​១

0

​កំពង់ធំៈ អាគា​សាលប្រជុំ​របស់​កងយោធពល​ខេមរៈភូមិន្ទ វរៈ​សេនា​តូច​លេខ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ កំពុងតែ​ដំណើរការ​ឆ្ពោះទៅមុខ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​និង​បាន​ផុសចេញ​ជា​រូបរាង ដ៏​ស្រស់ស្អាត​ក្រោយ​ការ​ផ្ចិតផ្ចង់​ដោយ​ជាង​ចំណាន របស់​កងយោធពល​ខេមរៈភូមិន្ទ​វ​រើ​សេនា​តូច​លេខ​១ ដែល​បាន រួមគ្នា​សាមគ្គី​គ្នា​ប្រឡោក ក្នុងការ​សាងសង់​អាគា​រ​សាលប្រជុំ​មួយ​ខ្នង​នេះ ។​ ​Image22 - Copy

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​មេបញ្ជាការ​ង និង​នាយទាហាន​ជាច្រើនរូប បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​អាគារ​សាលប្រជុំ របស់​វរៈ​សេនា​តូច​លេខ​១ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៤ ដែលមាន​ទីតាំងនៅ ភូមិ​តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ ។​Image16

​អាគារ​សាលប្រជុំ​មួយ​ខ្នង​នេះ ត្រូវបាន​សាងសង់​កាលពី​ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ ២០១៤ ដែលមាន​ទំហំ​៨.៣០​ម គុណ​និង​១៨​ម រហូតមកដល់​ពេលនេះ សំណង់​អាគារ​នេះ បាន​សាងសង់​បាន ៨០​ភាគរយ​ហើយ សម្រាប់​ជាង​គឺជា​ពលទាហាន និង​នា​ទាហាន ដែល​បានរួម​ចិត្ត​សាមគ្គី​គ្នា សាងសង់​អាគារ​ជិត​រួច​ជា​ស្ថាពរ ១០០​ភាគរយ ហើយ​និង​ធ្វើ​ពិធី​សម្ពោធ​នៅពេល​ឆាប់​ខាងមុខនេះ ។​ ​Image17

ក្នុង​ឳ​កាស​នោះ ក្នុងនាម​ឯកឧត្តម ជា​មេបញ្ជាការ​សឹក​រង​កំពង់ធំ សូម​ថ្លែងអំណរគុណ ដល់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម មាស សុភា លោក​ឧ​ញ៉ា ទ្រី ភាព និង​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង ស្ថាប័ន មន្ទីរ ក្រុមហ៊ុន​នានា និង​សប្បុរសជន​ទាំងអស់ ទាំង​បាន​ឧបត្ថម្ភ​គាំ​ទ្រា ក្នុង​ជួយ​សាងសង់​អាគា សាលប្រជុំ​មួយ​ខ្នង​នេះ ។​Image18

ដោយសារតែ​កន្លងមក​នៅក្នុង​វរៈ​សេនា​តូច​លេខ​១​នេះ គឺជា​តំបន់​សុទ្ធតែជា​ព្រៃឈើ ដោយមាន​ការឯកភាព​ពី​ថ្នាក់ដឹកនាំ ឲ្យ​មានការ​ផ្លាស់ប្តូរ​វរៈ​សេនា​តូច​លេខ​១ ពី​ចំនុច​ថ្នល់​បែក ឃុំ ត្រពាំង​ឬ​ស្សី កាន់​ទីតាំង​ថ្មី គឺ​វរៈ​សេនា​តូច​លេខ​១ មានការ​ខ្វះខាត គ្រប់សព្វ​បែបយ៉ាង ទាំង​អាគារ​សាស​ប្រជុំ និង​អាគារ​ទីបញ្ជាការ កងយោធពល​ទាំងអស់ ត្រូវបាន​បោះតង់​ជា​ជម្រក​ស្នាក់នៅ ប្រជ​ម​ក្រោម​ដើមឈើ តែ​ដោយ​មានការ ចង្អុលបង្ហាញ​Image19

ពី​ឯកឧត្តម មេបញ្ជាការ​ក្រសួងការពារជាតិ និង​ណែនាំ​ពី​សំណាក់​ឯកឧត្តម មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ឲ្យ​មាន​ការកសាង​បន្ទាយ​ដើម្បី​ជា​ជម្រក​ស្នាក់នៅ​ដ៏​សមរម្យ​របស់​កងយោធពល ខេមរៈភូមិន្ទ និង​ជាការ​យកចិត្តទុកដាក់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ព្យាយាម​គៀងគរ សម្បុរ​សជន​ជិត​ឆ្ងាយ ដើម្បី​សុំ​ការឧបត្ថម្ភ​ទាំង​សម្ភារៈ និង​ថវិការ​សម្រាប់​នាំយកមក​សម្រាប់​កសាង​បន្ទាយ​។ ​Image26 Image25 Image24 Image23 Image21 Image20