អភិបាលខេត្តកំពង់ធំ ដកហូតដីកាន់កាប់ខុសច្បាប់នៅក្នុងតំបន់បី និងមិនឲ្យប្រើប្រាស់ក្នុងអាងទឹករបស់រដ្ឋ ចំនួន៣១ អាង

កំពង់ធំ៖ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១, ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត, អភិបាលខេត្តកំពង់ធំហាមដាច់ខាតមិនអនុញ្ញាតិឲ្យអាស្រ័យផលក្នុងតំបន់៣ ដកហូតយកដីទាំងអស់នោះពីអ្នកកាន់កាប់ដោយខុសច្បាប់ និងហាមដាច់ខាតមិនឲ្យប្រើប្រាស់អាងទឹកទាំង៣១ នៅក្នុងតំបន់បីជាដាច់ខាត។

ឯកឧត្តម ងួន រតន: បន្តថាការអាស្រ័យផលនៅក្នុងតំបន់បីមិនត្រូវអនុញ្ញាត្តិនោះឡើយ ជាពិសេសការប្រើប្រាស់អាងទឹកទាំង៣១ និងប្រព័ន្ធប្រឡាយផ្សេងៗ។ ដែលរាល់ការស្នើស្តារ ឬជីកសុំប្រឡាយទឹកនិងប្រព័ន្ធធារាសាស្ត្រផ្សេងៗគឺសូមផ្អាកទាំងអស់មិនអនុញ្ញាតិបន្តការស្នើសុំទេ។ តំបន់បីគឺមិនអនុញ្ញាតទៀតទេចំពោះអាងទឹក ប្រពន្ធ័ទន្លេសាស្ត្រ មិនអោយអាស្រ័យផល មានអាងទឹកចំនួន៣១អាង ត្រូវដាក់កម្លាំងល្បាតឲ្យបានគ្រប់ជ្រុងជ្រោយ និងហាមឃាត់ជាដាច់ការដាក់គ្រឿងយន្តនៅក្នុងតំបន់បី រួមមានត្រាក់ទ័រ អេស្ការ ម៉ាស៊ីនច្រូត និងម៉ាស៊ីនបូមទឹកជាដើម។