​​មន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP) ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ប​ញ្ជួ​ន​ទៅ​តុលាការ រឿង​រកស៊ី​ឈើ​ខុសច្បាប់​

0

​ប៉ៃលិន​៖​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក ថន គឹមហុង នាយក​ទ​ទូល​ខុស​ត្រួវ​រួម តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​-​ប៉ៃលិន ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ចុះ​ល្បាត ដែល​ដឹកនាំ​ដោយ​លោក អ៊ុង សុន និង​លោក ស្រី​រ៉ា ជា​មន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP) បានធ្វើការ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែលជា​អ្នករកស៊ី​ឈើ នៅ​និង​កន្លែង ក្នុងភូមិ​សាស្ត្រ​តំបន់​អភិរក្ស​ភ្នំ​១៣០ ។ download (2)

ហេតុ​ការចុះ​ឃាត់ខ្លួន​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​២៥​នាទី​រសៀល ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤ ស្ថិតក្នុង​តំបន់​ចំនុច​ភ្នំ​១៣០ ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ ​ស្ត្រី​ដែល​មន្ត្រី​អភិរក្ស​សត្វព្រៃ​ឃាត់ខ្លួន​ឈ្មោះ ស្រ៊ុន ស្រី អាយុ​៣៧​ឆ្នាំ ជា​អ្នករកស៊ី​ឈើ មាន​ទីលំនៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រិ​ប​អួ​សបាន ម៉ាស៊ីន​អា​ឈើ​មួយគ្រឿង ,​ឈើ​ប្រភេទ​រកា និង​ស្ពង់ ចំនួន​១៣១​សន្លឹក ស្មើរ​និង​៣,២២៥ ម៉ែត្រ​គីប ។​ ​download (1)

ប្រភពពី​មន្ត្រី​អភិរក្ស​សត្វព្រៃ បាន​ឲ្យ​ដឹងថា​៖ ដោយមាន​ការបញ្ជា​ពី​លោក ថន គឹមហុង នាយក​ក្តាប់​រួម តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​-​ប៉ៃលិន ឲ្យ​ដឹង​នាំ​កម្លាំង​ចុះ​ល្បាត​តាម​តំបន់​អភិរក្ស​ព្រៃឈើ ដោយមាន​គ្នា​ចំនួន​១០​នាក់​, លុះ​មកដល់​ចំនុច​ភ្នំ​១៣០ ក្នុងភូមិ​អូរ​ប្រើស ក៍​លឺ​សម្លេង​ម៉ាស៊ីន​អារឈើ ក្នុងព្រៃ​ជ្រៅ មាន​ចំងាយ​ពី​ភូមិ​ប្រហែល​៨​គីឡូម៉ែត្រ ពេលនោះ​កម្លាំង​អភិរក្ស​ទាំងអស់​បាន​ចុះ​ដល់​កន្លែង ធ្វើការ​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់ ព្រមទាំង​រិ​ប​អួ​សបាន​ឈើ​ចំនួន​១៣១​សន្លឹក ស្មើរ​ជាង​៣ ,​ម៉ាស៊ីន​អារឈើ​មួយគ្រឿង ។ ប្រភព​បន្តថា​៖ ពេល​ចុះ​ចាប់បាន​ភ្លាមៗ ស្រាប់​តែមាន​នាយករង​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ឈ្មោះ​វឿន និយាយថា ឈើ​នេះ​ជា​ឈើ​សម្រាប់ធ្វើ​ទីស្នាក់ការ​ទេ សុំ​ដោះលែង​ជនសង្ស័យ​ទៅ កុំ​បញ្ជូនទៅ​តុលាការ ។download (3)

​ពាក់ព័ន្ធ​ករណីនេះ លោក ថន គឹមហុង នាយក​ទ​ទូល​ខុស​ត្រួវ​រួម តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​-​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ប្រាប់​អ្នកឆ្លើយឆ្លង​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​ថា​៖ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​មន្ត្រី​របស់លោក សហការ​ជាមួយ​មន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP)​មាន​កម្លាំង​ប៉ូលីស​,PM ,​ទាហាន និង​កម្លាំង​ឧទ្យាន​នុ​រក្ស ចុះ​ល្បាត​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ ។ ពេល​កម្លាំង​យើង​ចុះ​ល្បាត​ទៅ​ស្រាប់​តែមាន​ឃើញ​ឈើ ១៣១​សន្លឹក ស្មើរ​និង​៣,២២៥​ម៉ែត្រ​គីប ជា​ប្រភេទ​ឈើ​ក្តា​ពុ​ម្ភ ដូចជា រក​,​ស្ពង់ ជាដើម ។ download

លោក​មាន​ប្រសា​ស​ន៏​បន្តថា​៖ ពេលដែល​ក្រុម​ល្បាត​ចាប់​ឈើ​បាន​ហើយ ស្រាប់តែ នាយករង មន្ទីរ​បរិស្ថាន​ឈ្មោះ វឿន និយាយថា ឈើ​នេះ​សម្រាប់ធ្វើ​ស្នាក់ការ ទេ សុំ​ជួយ​អន្តរា​គម​ន៏​ផង ប៉ុន្តែ​គាត់​មិនបាន​ប្រាប់​មុន បែរជា​ចាប់បាន​បទល្មើស​ហើយ បាន​រាយ​ការ​ណ៏​ប្រាប់ថា​ឈោះ​សម្រាប់ធ្វើ​ទីស្នាក់ការ​ទៅវិញ​។​លោក​បន្តថា បើ​បាន​ប្រាប់​មុន​ថា​យក​ឈើ​ទៅធ្វើ​ស្នាក់ការ លោក​និង​ប្រាប់​ទៅខាង​ក្រុម​អភិរក្ស​សត្វព្រៃ​(MJP) ព្រមទាំង​ព្រះរាជអាជ្ញា​ឲ្យ​ដឹង​មុន ៕​