មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​ច្បាប់​ដល់​សិប្បកម្ម​នៅ​ខេត្តបន្ទាយមានជ័យ​

0

​បន្ទាយ​មាន​ជ័​យៈ​
កិច្ច​ប្រតិ​ប័​ត្ត​ការចុះ​ផ្សព្វផ្សាយ​អប់រំ ដល់​សិប្បកម្ម​ដើម្បី​បំរើ​ដល់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលទាន​ទឹក បរិសុទ្ធ​ដែល​ប្រកបដោយ​គុណភាព សុខមាលភាព និង​ត្រួតពិនិត្យ អាជ្ញាប័ណ្ណ​សិប្បកម្ម​នៅក្នុង​ខេត្តបន្ទាយមានជ័យ លោក ញុ​ិ​ល ប៊ុនធឿន ប្រធាន​មន្ទីរ ឧeស្សាហកម្ម​និង​សិប្បកម្ម​ខេត្តបន្ទាយមានជ័យ​បាន សហការ​ជាមួយ មន្ត្រី​មន្ទីរ​បរិស្ថាន ខេត្ត​និង អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើ​ការអប់រំ​និង​ផ្សព្វផ្សាយ​នូវ​ច្បាប់​ស្តី ពី​ការបង្កើត អាជីវកម្ម​ផលិត​ទឹក​សុទ្ធ​តាម​ស្តង់ដារ បច្ចេកទេស​ជាតិ បរិស្ថាន និង​មាន​អនាម័យ​។​ការចុះ​អប់រំ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៤​នេះ ហើយ​ប្រព្រឹត្តិ​ទៅ លើ​មូលដ្ឋាន សិប្បកម្ម​ទាំងអស់​ជាង​១០​កន្លែង​ក្នុង​ក្រុង​សិរីសោភ័ណ​។​photo5


លោក ញុ​ិ​ល ប៊ុនធឿន ប្រាប់ថា​:​គោលបំណង​ក្នុង​ប្រតិ​ប័​ត្ត​ការ​នេះ​បានធ្វើ​ការអប់រំ​ដល់ សិប្បករ​ដែលជា​ម្ចាស់​សិប្បកម្ម​ទឹក​សុទ្ធ ធ្វើ​ច្បាប់​បន្ត​នៅពេល​ផុត​អ​ជ្ញា​ប័ណ្ណ រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​តាម​ស្តង់ដា​ជាតិ មានការ​កែលំអរ​សោភ័ណភាព អនាម័យ បរិស្ថាន​ជុំវិញ​ការផលិត ការចុះ​កាលបរិច្ឆេទ លើ​ដប​អោយបាន​ត្រឹមត្រូវ ពិសេស សង្វាក់​ផលិតកម្ម ត្រូវមាន ទឹក​ត្រូវតែមាន​គុណភាព​តាម ស្តង់ដារ​អន្តរជាតិ ព្រោះ​នៅ​ឆ្នាំ​២០១៥ ខាងមុខ​ប្រទេស កម្ពុជា​និង​ចូល​ជាទី​ផ្សារ​អាស៊ាន ណែ​នាំអោយ​កម្មករ​មាន​សម្លៀកបំពាក់ ឯកសណ្ឋាន ម៉ាស់​មួក ស្បែកជើង​និង​អោយ​ម្ចាស់​សិប្បកម្ម​នាំយក ទឹក​ពិសារ​ដែល​ផលិត​ទៅ​ពិសោធន៍​នៅ​មន្ទីរ​ពិសោត​នៅ​ក្រសួង​ឧស្សាហកម្ម​អោយបាន​ទៀងទាត់​ក្នុង​រយះពេល​៣​ខែម្ដង​photo3។​
លោក ញុ​ិ​ល ប៊ុនធឿន បន្ត​ប្រាប់ថា​: យុទ្ធនាការ​នេះ​និង​ត្រូវ​បន្តធ្វើ​រាល់ថ្ងៃ​រហូត​បញ្ចប់​លើ សហគ្រាស រោងចក្រ សិប្បកម្ម​ចំនួន ៥៦៩​កន្លែង​នៅ​ទូរ​ទាំង​ខេត្តបន្ទាយមានជ័យ​៕​ដោយ​:​ឃិន គ​ន្ធា​