​ប្រឡាយទឹក ទំនប់ ទប់ទឹក សម្រាប់​ទុក​ជូន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​ក្នុងស្រុក​វ៉ារិន​ខេត្តសៀមរាប​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​ធ្វើ​ជូន​ប្រជាពលរដ្ឋ​

0

​ ​សៀមរាប​: នេះ​គឺជា​សកម្មភាព​ដែល​ឯ​.​ឩ ប៊ុន ថា​ឫទ្ធិ អភិបាលរង​នៃ​គ​ណះ​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​វ៉ារិន ខេត្តសៀមរាប ដោយមាន​ការរួម​ដំណើរ​ដោយ អស់លោក​ជា​អាជ្ញាធរ​ស្រុក អាជ្ញាធរ​មូលដ្ឋាន​និង មន្ទីរ​អង្គភាព​ដែលមាន​ការពាក់ព័ន្ធ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៤​នេះ​បាន​អញ្ជើញ​ទៅធ្វើ​ការត្រួតពិនិត្យ​នូវ​ប្រឡាយទឹក ទំនប់ ទប់ទឹក ដើម្បី​ធ្វើ​ក៏​សាង​សម្រាប់​ទុក​ជូន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​ដែល​ស្ថិតនៅ​ក្នុងភូមិ កំបោរ ឃុំ ស្វាយស ស្រុក​វ៉ារិន​ខេត្តសៀមរាប​។1

ដោយ សកម្មភាព​នៃ​ការអញ្ជើញ​ទៅធ្វើ​ការត្រួតពិនិត្យ​នូវ​ប្រឡាយទឹក ទំនប់ ទប់ទឹក ក៏​សាង​សម្រាប់​ទុក​ជូន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​នៅក្នុង​ភូមិសាស្ត្រ​ខាងលើនេះ​គឺជា​គំរោង​ដែល​ថ្នាក់ដឹកនាំ​គ្រោង​និង​ធ្វើ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទុក​សម្រាប់​ការបង្ករ​បង្កើន​ផល​របស់​បងប្អូន​ប្រជាកសិករ ដែលមាន​ការខ្វះខាត​ទឹក​ក្នុង​រដូវប្រាំង ៕ ដោយ លោក ស៊ឺ សុវណ្ណ​ ​3 4 5 6