​សិក្ខាសាលា​ស្តីពី​បញ្ចប់​ការរើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​

0

​ខេត្ដ​សៀមរាប ៖ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មានដូចជា​បុរស ស្រលាញ់​បុរស (MSM) ស្ដ្រី ស្រឡាញ់ ស្ដ្រី ត្រូវបាន​គេ​សង្កេតឃើញថា បាន និង​កំពុង មាន​ចំនួន​កើនឡើង​នៅ​កម្ពុជា​ហើយ មកដល់​បច្ចុប្បន្ននេះ​ពួកគេ​បានស្នើ​ឱ្យ​មហាជន​បញ្ចា​ប់​ការរើសអើង​។​ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កម្មវិធី​សិក្ខាសាលា​មួយ ដើម្បី​បញ្ជ្រាប​ចំណេះ ដឹង​អំពី​មេរោគ​អេដស៍​និង​ការកាត់បន្ថយ ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដល់​អ្នកសារព័ត៌មាន​នៅ​សណ្ឋាគារ មនោ​រាជ នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤​ក្រោម​ការរៀបចំ​ដោយ​អង្គការ​សុខភាព​បុរស​នៅ​កម្ពុជា ក្រោម​ការគាំទ្រ​ពី​អង្គការ​ខា​ណា​និង​USAID ។ P1040730

លោក សៅ សុភាព អ្នក​សម្រប សម្រួល​បណ្ដាញ Fonpams​និង​ជា​បុរស​ស្រឡាញ់​បុរស​ដូចគ្នា​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ការរើសអើង​លើ​អ្នក​ស្រឡាញ់ ភេទ​ដូចគ្នា​នៅតែ​បន្ដ​កើតមាន​ពី​ច្រើន​មជ្ឈដ្ឋាន​ដូចជា​ក្រុមគ្រួសារ និង​ក្នុងសង្គម ជាដើម ។ បញ្ហា​រើសអើង​ដែល​ជួបប្រទះ ជា​ញឹកញាប់​ពេលខ្លះ​មាន​ទាំង​ការវាយដំ​ការបណ្ដេញចេញ ការប្រមាថ​មាក់ងាយ ការមិន​ផ្ដល់​ការងារ​ឱ្យធ្វើ​ជាដើម​។​លោក បញ្ជាក់ថា ដោយសារ​ការរើសអើង​បានធ្វើឱ្យ​ក្រុម​អ្នក​ស្រឡាញ់​ភេទ បាត់បង់​ឱកាស​ក្នុង​ការកសាង​សង្គម​។​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​គឺជា​កោ សិ​កា​សង្គម​ដែលជា​មនុស្ស​មាន​សមត្ថ​ភាព​មាន​ជំនាញ​ជួយ​ជំរុញ​ឱ្យ​សង្គម មានការ​អភិវឌ្ឍ​ដែរ ។

លោក​លើកឡើង​ដែរ​ថា ការ​រើស អើ​ង​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នឹង បង្កឱ្យមាន​ការប៉ះទង្គិច​ផ្នែក​ផ្លូវ​ចិ​ត្ដ​ហើយ​ពួកគេ​ក៏​ជា​មនុស្ស​ដែល​ចង់បាន​សេចក្ដី ថ្លៃថ្នូរ​សិទ្ធិសេរីភាព​ដូច​មនុស្ស​ទូទៅ​ដែរ​។ បើទោះជា​យ៉ាងណា​យោងតាម​ការ បញ្ជាក់​របស់លោក ម៉ី សុវណ្ណារ៉ា​មន្ដ្រីជាន់ខ្ពស់​ផ្នែក​ទំ នាក់ ទំនង​នៃ​អង្គការ​ខា​ណា​បាន​បញ្ជាក់ថា ក្រុម​អ្នក​ស្រឡាញ់​ភេទ ដូចគ្នា​គឺមាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ នេះ​គិត​ត្រឹម​អ្នកទទួល​សេវា​អប់រំ​របស់ បណ្ដាញ​អង្គការ​ប៉ុណ្ណោះ ។ P1040731

អ្វី​ដែលជា​បញ្ហា​ប្រ​ឈ​ដែល​អង្គការ​មានការ​ព្រួយបារម្ភ​គឺ​ការឆ្លង​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺអេដស៍​ដែល​ទាមទារ​ឱ្យ​អង្គ ការ ជា​ដៃគូ​ធ្វើការ ផ្សព្វផ្សាយ​អប់រំ​បណ្ដុះបណ្ដាល​ដល់​ពួកគេ​ដើម្បី​ជៀសវាង​ពី​បញ្ហា​ប្រឈម ទាំង នោះ ដែល​រួមមាន​ទាំង​ការប្រើប្រាស់​គ្រឿង ញៀន​ផងដែរ​។ លោក បញ្ជាក់ដែរថា បញ្ហា​រើស អើ​ង អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក៏​ជា​បញ្ហា​ប្រឈម មួយ​ដ៏​សំខាន់​ផងដែរ ដើម្បីឱ្យ​ពួកគេ អាច​ចៀស​ផុតពី​ការរើសអើង​សំខាន់​គឺ ការបង្កើតឱ្យមាន​ច្បាប់​មួយ​ស្ដីពី​ការលើក ស្ទួយ​និង​ការ​ការ ពារ សិទ្ធិ​ដើម្បី​ធានាថា ពួកគេ​អាច​រៀបការ​អាច​ប្ដូរ​លិខិតស្នាម​ផ្សេងៗ​ទាក់ទង នឹង អត្ដ សញ្ញាណ របស់​ពួកគេ​ហើយ​តាមរយៈ​ការរួម​គ្នា​អាចជា សំឡេង​មួយ​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​។

យោងតាម ការបញ្ជាក់​ពី លោក ម៉ៅ គីម​រុន នាយក​ប្រតិ​ប​ត្ដិ​អង្គការ​សុខ ភាពបុរស​នៅ​កម្ពុជា​បាន​បញ្ជាក់ថា កម្ម វិធី​នេះ​ធ្វើឡើង​ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុង​គោល បំណង​ឱ្យ​អ្នកសារព័ត៌មាន បាន​យល់​បានដឹង​អំពី​ស្ថានភាព​ពិត​របស់​អ្នក ស្រឡាញ់​ភេទ​ដូចគ្នា ។ លោក​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល នេះ​នឹងមាន​កម្មវិធី​ជាច្រើន​ដូចជា​កិច្ច ពិភាក្សា​អំពី​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ការរើសអើង​ពី​សង្គម​បញ្ហា​ប្រឈម​នឹង ការប្រើប្រាស់​គ្រឿងញៀន ផលប៉ះពាល់​ផ្នែក​ច្បាប់​ជាដើម ។​ ​

​ចំណែក​អង្គការ​សង្គម​ស៊ីវិល បានធ្វើការ​អំពាវនាវ​ដល់ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ឲ្យ​ចេះ​ការពារ​ខ្លួន​ដោយ​ប្រើ​ស្រោមអនាម័យ​ដើម្បី​ជៀសវាង​ការឆ្លង​មេរោគ​អេដស៍​ដោយ​យ​ថា​ ​ហេតុ ជាពិសេស​បើសិនជា​យើង​សង្ស័យថា​ខ្លួន​យើង​មាន​អ្វី​ប្លែក​យើង​ត្រូវតែទៅ​ពិគ្រោះ​ជា​ ​មួយ​គ្រូពេទ្យ​ជាក់ស្តែង​តែម្តង ដោយ​ពុំ​មានការ​លាក់បាំង​ឬក៏​អៀនខ្មាស់​នោះទេ​៕​