កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ចាប់គ្រឿងចក្រអេស្កាវ៉ាទ័រចំនួនពីរគ្រឿង ពាក់ព័ន្ធឈុសបំផ្លាញរំលោភបំពានយកដីព្រៃរបស់រដ្

0

ខេត្តព្រះសីហនុ៖រដ្ឋបាលព្រៃឈើបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១បាន ធ្វើការចាប់គ្រឿងចក្រអេស្កាវ៉ាទ័រចំនួនពីរគ្រឿងក្នុងបទល្មើសជាក់ស្តែងពាក់ព័ន្ធ ធ្វើ សកម្មភាព ឈុស បំផ្លាញរំលោភបំពានយកដីព្រៃឈើ របស់រដ្ឋ(ដីគម្របព្រៃឈើ ឆ្នាំ២០០២) (លើទីតាំងដីពីរ កន្លែង ផ្សេងគ្នា)នៅចំណុចជើងភ្នំ ខាង ក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។

ក្រុមសមត្ថកិច្ចបានបញ្ជាក់ថាចំពោះអ្នកបើកបរគ្រឿងចក្រទាំងពីរបានរត់គេចខ្លួនបាត់ ដោយ បន្សល់ ទុកគ្រឿងចក្រអេស្កាវ៉ាទ័រចំនួនពីរគ្រឿងនៅកន្លែងកើតហេតុ។

ក្រុមសមត្ថកិច្ចបានបន្តទៀតថា ដីចំណុចខាងលើនេះជាដីព្រៃឈើរបស់ ដីស្ថិតក្នុង (ដីគម្របព្រៃឈើ ឆ្នាំ២០០២) ចំពោះទីតាំងខាងលើជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់កកាយបំផ្លឹចបំផ្លាញ នឹងធ្វើឱ្យ មានការ ជន់លេចភូមិដ្ឋានបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម ហើយនឹងបង្កវិនាសកម្ម កាន់តែធ្ងន់ធ្ងរនា ពេលខាងមុខជាក់ជាមិនខាន ដូចនេះ អ្នកដែលពាក់ព័ន្ធរំលោភបំពានត្រូវតែទទូលទោស តាមផ្លូវច្បាប់ ។បច្ចុប្បន្នគ្រឿងចក្រអេស្កាវ៉ាទ័រទាំងពីរគ្រឿង ត្រូវបានដឹកយកមករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើ ព្រៃ នប់ និងស្វែងរកចាប់ខ្លួនជនល្មើសគាស់កកាយដីព្រៃរបស់រដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ឱ្យខាងតែបាន៕

(ដោយនាគសមុទ្រ)