កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ម៉ោង០២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវឌួងងៀប២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ មានឈ្មោះ វួន សាមីន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ក្រាមសថ្លា១០កូនថង់តូច និងកង់ ០១ គ្រឿង) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕