កាកសំណង់និងសំរាមជាច្រើនត្រូវបានបន្សល់ទុកនៅតាមឆ្នេរសមុទ្រក្រោយពេលភ្ញៀវទេសចរណ៏វិលត្រឡប់ទៅវិញ

0

ខេត្តព្រះសីហនុ៖ វាជារឿងគួរឲ្យចាប់អារម្មណ៏បំផុតខណៈតំបន់កម្សាន្តឆ្នេរសមុទ្រជាច្រើននៅលើទឹកដីខេត្ត ព្រះសីហនុត្រូវបានគេមើលឃើញថានៅលើឆ្នេរខ្សាច់ក្រោយពេលភ្ញៀវទេសចរណ៏ដែលមកលេងកម្សាន្ត ក្នុង ឪកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកល ២០២១.២០២២ នោះ  ក្រោយពេលពួកគាត់វិលត្រឡប់ ទៅវិញបាន បន្សល់នៅកាកសំណង់រាវរឹងនឹងសំរាមជាច្រើនទុកជាអនុស្សាវរីយ៏ឲ្យមន្រ្តីរាជការក្រុង.ខេត្តព្រះសីហនុសម្អាត។

ចំណុចនេះអាចបញ្ជាក់បានថាប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៏មួយចំនួនការយល់ដឹងរបស់ពួកគាត់លើវិស័យបរិស្ថាននិងអនាម័យនៅមានកំរិតដោយពួកគាត់ហូបចុកបានបោះចោលកាកសំណង់សំរាមពាសពេញលើ ឆ្នេរសមុទ្រក៏ដូចកន្លែងអង្គុយកម្សាន្តស្ទើរតែក្លាយជាគំនរសំរាមទៅហើយ បើទោះជានៅតាមឆ្នេរសមុទ្រអាជ្ញាធរ ក្រុង.ខេត្តព្រះសីហនុបានដាក់ធុងសំរាមជាច្រើនសំរាប់ដាក់ទុកឲ្យសំរាមក៏ដោយ។

.លោក អ៊ីសុខ ឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ នាព្រឹក ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២២ ខណៈលោកដឹកនាំមន្រ្តីរាជការ.កងកម្លាំងនគរបាល និងកម្លាំងរាជអាវុធហត្ថក្រុង មន្ត្រីតាមសង្កាត់ទាំង០៤, ប្រជា ការ ពារ ក្រុង-សង្កាត់, បុគ្គលិកអនាម័យ រួមជាមួយមន្ត្រីមន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍,យុវជន(ស.ស.យ.ក )

ចុះដើររើសសំរាមសម្អាតបរិស្ថាននៅតាមឆ្នេរសមុទ្រតំបន់អូរឈើទាលនិងតំបន់អូរត្រេះលោកបានអំពាវនាវនិងរំលឹក ដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិត្រូវចូលរួម វេច ខ្ចប់និងទុកដាក់កាកសំណល់សំ រាមឲ្យបានត្រឹមត្រូវប្រយោជន៍ដើម្បីការពារអនាម័យបរិស្ថាននិងសោភ័ណភាពក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យបានល្អប្រសើរថែមទៀត៕

(ដោយនាគសមុទ្រ)