បុគ្គលិករបស់ Resort កោះសង្សារថ្លែងអំណរអរគុណទឹកសប្បរសធម៏លោកឧកញ៉ា ទៀ វិចិត្រ

0

ខេត្តព្រះសីហនុ៖បុគ្គលិករបស់ Resort កោះសង្សារបានថ្លែងអំណរអរគុណចំពោះ ទឹកចិត្តសប្បរសធម៏របស់ លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្ត ព្រះសីហនុ ដែលបានបញ្ជូនអូប័រ ល្បឿនលឿន របស់ក្រុមហ៊ុន GTVCមកដឹកខ្លូនដែលកំពុងមានជំងឺធ្ងន់ធ្ងរ (ជំងឺរលាកក្រពះធ្វើទុក)ទាំងយប់ ពីក្រុង កោះរ៉ុង ទៅកាន់ មន្ទីរពេទ្យខេត្តព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាបុគ្គលិករបស់ Resort កោះសង្សារនោះ មានឈ្មោះ  អ៊ាង កុសល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ។ នៅយប់ ថ្ងៃទី ០៥ ខែមករា  ឆ្នាំ ២០២២  ជនរង គ្រោះបុគ្គលិករបស់ Resort កោះសង្សារខាងលើ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់ លោកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្ត សង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុដោយសុវត្ថិភាព៕(ដោយនាគសមុទ្រ