គ្រួសារអតីតយុទ្ធជនទទួលបានផ្ទះមួយខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

0

ខេត្តព្រះសីហនុ៖គ្រួសារអតីតយុទ្ធជនឈ្មោះ កែវ លី អាយុ ៦៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជីវភាពក្រលំបាក ទទូលបាន ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុក្នុងឱកាស ជួប សំណេះ សំណាលជា មួយក្រុមគ្រូសារ លោកកែវ លី នាព្រឹក ថ្ងៃទី ០៩ខែ មករា ឆ្នាំ ២០២២ បានមានប្រសាសន៍ថាសន្តិភាពនៅ កម្ពុជា  ពិតជាបានមកដោយការលះបង់ច្រើនណាស់  អាយុជីវិត  របួសស្នាម  ពិការ ។  លោក គួច ចំរើន បានបន្ថែមថា អតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាកិច្ចតបស្នង ចំពោះការលះបង់ និងពលីកម្ម ដែលយុទ្ធជនយើងបានធ្វើចំពោះជាតិ។  កន្លងមករាជរដ្ឋាភិបាល បានផ្តល់ដី សង្គមកិច្ច សាងសង់ផ្ទះសម្បែងជូនដល់អតីតយុទ្ធជន ដើម្បីពួកគាត់កសាងជីវភាព និងរស់នៅបានសមរម្យ។ ជាមួយនេះដែរ លោក គួច ចំរើន  ក៏បានណែនាំដល់អតីតយុទ្ធជនទាំងអស់ឱ្យ យកចិត្តទុកដាក់ខ្ពស់ ចំពោះ សុខភាព និងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួង សុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩។ ក្នុងនោះ លោក គួច ចំរើន ក៏បាននាំយកនូវអំណោយ ជួនដល់ គ្រូសារ លោក កែវ លី ផងដែរ  រូមមាន-កន្ទេល១-ភួយ១-ខ្នើយ១-មុង១-ចង្ក្រានហ្គាស១ និងកំប៉ុងហ្គាស២-ឆ្នាំងបាយឆ្នាំងសម្ល២-ចានបាយ៦ ចានសម្ល២-ស្លាបព្រា៦-អង្ករ៥០គីឡូ-មី១កេស-ត្រីខ១យួរ-ទឹកត្រី១យួរ-ប៊ីចេង១កញ្ចប់ -ប្រេងឆាលីត្រ១ដប-អំបិល១ កញ្ចប់-ទឹកបរិសុទ្ធ២កេស-ទឹកក្រូច២កេស-ម៉ាស់២ដុំតូច-អាវរងារ១-ថវិកាចំនួន៥០០,០០០រៀល។ ដោយឡែក សំរាប់ គ្រួសារអតីតយុទ្ធជនចំនួន៧គ្រួសារផ្សេងទៀត ក៏ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដោយក្នុងមួយ គ្រួសារទទួលបាន៖-អង្ករ១បាវ-ទឹកក្រូច១កេស-ទឹកបរិសុទ្ធ១កេស-មី១កេស-ម៉ាស់១ប្រអប់-អាវរងារ១-ថវិកា ចំនួន២០០,០០០រៀល៕

(ដោយនាគសមុទ្រ)