សាលាក្រុងព្រះសីហនុសម្រេចបឹទកាដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់មួយកន្លែងក្រោយពិនិត្យឃើញថាគ្មានច្បាប់អនុញ្ញាត

0

ខេត្តព្រះសីហនុ៖ក្រុមការងារ របស់ រដ្ឋបាលក្រុងព្រះសីហនុដឹកនាំដោយ លោក ទៀង វណ្ណារិទ្ធ នាព្រឹក ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ បាន ចុះធ្វើការ ពិនិត្យ កាដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់មួយកន្លែងស្ថិត ក្នុងភូមិលេខ ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ (ក្បាលដីលេខ ១៦៦) និងបានចាប់ឃាត់រថយន្តដឹកដីមួយគ្រឿង ក្រោយ ពិនិត្យឃើញថា  ទីតាំងកាដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ មិនមានច្បាប់អនុញ្ញាត។

អ្នកម៉ៅការ ឈ្មោះ ផាន ឃាង

លោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ បានឱ្យដឹថា ក្នុងពេលចុះពិនិត្យ ការដ្ឋាន ដឹក ជញ្ជូនកាកសំណល់សំណង់ខាងលើ ឃើញមាន គ្រឿងចក្រចំនូន០២គ្រឿង គឺ រថយន្ត ដឹក ដីមួយគ្រឿង ពាក់ផ្លាកលេខ (3A.1501 កំពត)និងគ្រឿងចក្រ(អេស្កាម៉ាក CAT)មួយគ្រឿង។ បច្ចុប្បន្ន រថយន្តដឹកដី មួយគ្រឿង ពាក់ផ្លាកលេខ (3A.1501 កំពត) ត្រូវបានក្រុមការងារ នាំយកទៅរក្សាទុក នៅសាលាក្រុង ដើម្បី ធ្វើកាដោះស្រា យតាមនិតីវិធី ដោយឡែក សំរាប់ គ្រឿងចក្រមួយគ្រឿងទៀត (អេស្កាម៉ាក CAT)មិនបានយកទៅសាលាក្រុងទេគឺ រក្សាទុកក្នុងកាដ្ឋានដោយមិនអនុញ្ញាតយកចេញទៅណានោះទេ បើសិនជាមិនទាន់មានការដោះស្រាយ។

 ដោយឡែកសំរាប់ លោក ឈឹម សំណាង តំណាង់ក្រុមហ៊ុន គ្រឿងចក្រ ដឹកជញ្ជូនកាកសំណល់សំណង់ ខាងលើ បាននិយាយថា ការដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ រូមនិងការវាយកម្ទេច អគារចំនួន មួយផង ដែរនោះ លោក បានបញ្ជាក់ថាបានចាយលុយ អស់ ចំនួនប្រមាណ៣០០០ដុល្លាហើយ ដើម្បី ឱ្យគេរត់ការ សុំ ច្បាប់អនុញាត ប៉ុន្តែរ រហូត មកដល់ពេលនេះ លោកមិនទទូលបានច្បាប់អនុញាតទេ ហើយ ឥឡូត្រូវ សាលា ក្រុងព្រះសីហនុបឹទកាដ្ឋាននិងចាប់រថយន្តនិងគ្រឿងចក្របន្ថែមទៀត ។

ជាមួយគ្នានេះលោក វន ដែលអះអាងថា ជាតំណាងភាគីខាងម្ចាស់ដីបានបញ្ជាក់ថា ពាក់ព័ន្ធនិងបញ្ហារ ខាងលើនេះលោក បានបញ្ជាក់ថា លោកបានធ្វើកិច្ចកុងត្រា ជាមួយឈ្មោះ ផានឃាង ជាអ្នកម៉ៅការដឹកជញ្ជូន កាកសំណល់សំណង់និងវាយកម្ទេចសំណង់ចនួន០១ លើទីតាំងដីខាងលើ ច្បាស់លាស់ណាស់ ក្នុងតម្លៃ ៨០០០ ដុល្លា (ហើយរូចរាល់) ប៉ុន្តែរចំពោះ ច្បាប់ដឹកជញ្ជូនកាកសំណល់សំណង់និងវាយកម្ទេច សំណង់យ៉ាងណានោះ លោក មិនដឹងទេ គឺ នៅលើ អ្នកម៉ៅការ ។ ក្នុងករណីអ្នកម៉ៅការមិនអនុវត្តនតាម ឬបញ្ចាប់សកម្មភាពការងារ របស់ខ្លូនពាក់កណ្តាលទី(មិនទាន់ហើយ)នោះភាគី ខាងលោក ផានឃាង  ត្រូវតែ បង់ប្រាស់សង់មកម្ចាស់ដីវិញ ក្នុងចំនួន (១៦០០០ដុល្លា)គឺចំនួន២ដងនៃប្រាក់ក្នុងកិច្ចកុងត្រា។

លោក អ៊ីសុខ ឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ ជុំវិញបញ្ហារនេះ លោកបានបញ្ជាក់ថា ក្រុមហ៊ុនដែលទទូលម៉ៅការ រុះរើសំណង់ ក៏ដូច ដឹកជញ្ជួនកាកសំណល់សំណង់ខាលលើ ត្រូវតែមានច្បាប់ អនុញា្ញតត្រឹមត្រូវ គឺ ទី១ក្រុមហ៊ុនម៉ៅការរុះរើសំណង់ត្រូវសុំច្បាប់អនុញ្ញាត នៅសាលាខេត្តព្រះសីហនុ ពីព្រោះ ទំហ៊ំសំណង់ដែលត្រូវរុះរើមានទំហ៊ំលើសពី៥០០ការ៉េប៉ុន្តែរបើទំហ៊ំសំណង់ត្រឹម៥០០ម៉ែត្រការរ៉េចុះក្រោមគឺអាចសុំច្បាប់នៅសាលា ក្រុងបាន។ទី២ ពាក់ព័ន្ធការដឹកជញ្ជូនកាកសំណល់សំណង់ ម្ចាស់អគារ ត្រូវទំនាក់ទំនងទៅ ក្រុម ហ៊ុនចំនួន០៣ ដែលទទូលបានសិទ្ធិពីសាលាខេត្តព្រះសីហនុក្នុងការផ្តល់សេវាដឹកជំញ្ជូនកាកសំណល់ សំណង់គឺទី១ក្រុមហ៊ុនសេងទិត្យ.ទី២ក្រុមហ៊ុនមិត្តចេងនិងទី៣ក្រុមហ៊ុនឆាវឆាវ។ក្រុមហ៊ុនទាំអ០៣ខាងលើមានសិទ្ធិក្នុងការទទូលការដឹកជញ្ជូនកាកសំណល់សំណង់ពីព្រោះក្រុមហ៊ុនទាំង០៣នេះគេមានទីតាំងសំរាប់ចាក់កាកសំណល់សំណង់ច្បាប់លាស់ត្រឹមត្រូវ។ដូចនេះម្ចាស់សំណង់ចង់ដឹកជញ្ជួនកាកសំណល់សំណង់ចេញពីកាដ្ឋានគឺមិនត្រូវជួលរថយន្ត ផ្សេងក្រៅពីរថយន្តរបស់ ក្រុមហ៊ុនទាំង០៣ខាងលើ  មកដឹកហើយយកទៅចាក់ ចោល ពាសវាលពាសកាល ដូចជាចាក់ចោល តាមទី សាធារណៈ ដីឡូត៏ ឬតាមចិញ្ចើមផ្លូវនោះ ច្បាស់ជាបង្ករ ផលប៉ះ ពាល់ខ្លាំងណាស់ ពោលគឺបែបនេះ មិន អនុញ្ញាតទេ៕(ដោយនាគសមូទ្រ)