ករណី​ផ្ទុះ​ជំងឺផ្តាសាយបក្សី H5N2 ក្នុង​តំបន់​ស្ថិតនៅ ភាគ​ខាងជើង​ប្រទេស​ចិន

0

ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​នៅ រាត្រី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៣​ថា រដ្ឋាភិបាល​ចិន ប្រកាសថា ក្នុង​តំបន់​ស្ថិតនៅ ភាគ​ខាងជើង​ប្រទេស​ចិន មាន​កសិដ្ឋាន​មួយ ដែលមាន​ចម្ងាយ ប្រមាណ ៣​គីឡូ ម៉ែត្រ ក្នុង​ខេត្ត​ហឺ​ប៉ី ត្រូវបាន​ប្រកា​ថា​មិនមាន​ករណី​ផ្ទុះ​ជំងឺផ្តាសាយបក្សី អេ​ច​៥​

អ៊ិន​២ (H5N2) ទៀត​ទេ ។​ ក្រសួងកសិកម្ម​ចិន បាន​ឲ្យ​ដឹងថា នៅក្នុង​កសិដ្ឋាន​មួយ​នេះ​ត្រូវបាន យក​សត្វ​មាន់​ដែល​ចិញ្ចឹម​សម្លាប់ ចោល អស់​ប្រមាណ​៤​ពាន់​ក្បាល បន្ទាប់ពី​សង្ស័យថា សត្វ​មាន់​ទាំងនោះ​មាន​ផ្ទុះ​វិ​រុស​បង្ក​ជំងឺផ្តាសាយបក្សី កាលពី​ថ្ងៃ ទី​១៧ ខែធ្នូ កន្លងមកនេះ ។​

​គួរ​បញ្ជាក់ថា មន្ទីរពិសោធន៍​ជាតិ​ពិនិត្យ រោគ​ឆ្លង​ផ្តាសាយ​បក្សី បាន​បញ្ជាក់ថា ពិត​ជាមាន​ជំងឺឆ្លង​បង្កឡើង​ដោយ វីរុស​ផ្តាសាយ​បក្សី អេ​ច​៥​អ៊ិ​២ មែន​ដោយ​យោងតាម​ការយក​វត្ថុ​វិភាគ​កាលពីពេល​ផ្ទុះ​ដំបូង ។​

​អាជ្ញាធរ​នៅក្នុង​តំបន់​បានប្រកាស​នាពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ការ ឆ្លង​រាលដាល ហើយ​បានធ្វើការ​បោសសំអាត និង​កំទេច​សាកសព​សត្វ​ដែល​កើត​ជំងឺ​នេះ ពេលនេះ​តំបន់​នោះ​លែងមាន​កើត​ជំងឺផ្តាសាយបក្សី ទៀ​ហើយ ព្រោះថា​យើង​បាន​ទប់ស្កាត់ ការរីក​រាលដាល បាន​ទាន់ពេលវេលា ។​សូមបញ្ជាក់ថា ជំងឺផ្តាសាយបក្សី ឆ្លង​មក​សត្វ​បក្សី និង​បង្ក​ជា​ជំងឺ និង​ឆ្លង​មក​មនុស្ស ដែល​អាចធ្វើ​បាត់​ជីវិត នៅពេល វីរុស​បង្ក​ជំងឺ​ដែលជា​ប្រភេទ​ខ្លាំងក្លា​។​images (1) images (2)