សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​សុវត្ថិភាព​ចរាចរ​ណ៌ ដល់​អ្នក​ស្ម​គ្រ័​ចិត្ត និង​យុវជន​កាកបាទក្រហម​

0

​ខេត្ត​ព្រះសីហនុ​ ​ ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​សុវត្ថិភាព​ចរាចរ​ណ៌​ដល់​អ្នក​ស្ម​គ្រ័​ចិត្ត និង​យុវ​ជ​ជន​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​រយះពេល ២​ថ្ងៃ គឺ​ថ្ងៃទី​២ ដល់ទី​៣ ខែកញ្ញា ឆ្នាំ​២០១៤ ។ ​ ​លោកស្រី ញឹម សុភាព អភិបាលរងក្រុង​ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​ស្វា​គម​ន៌​វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៌ ដែល​តែងតែ​កើតមានឡើង​នៅលើ​សកលលោក ប្រទេស​កម្ពុជា ពិសេស​ខេត្ត​Snapshot[25]

ព្រះសីហនុ ដោយ​ជ្រើសរើស​អ្នក​ស្ម​គ្រ័​ចិត្ត​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ជា​គោលដៅ​ក្នុងការ​បណ្តុះបណ្តាល​ឲ្យ​ទទួលបាន​នូវ​ការយល់ដឹង​ស្តីពី​សុវត្ថិភាព​គ្រោះថ្នាក់​ចរាច​រ​ណ៌ ច្បាប់​ចរាចរ​ណ៌ និង​ការយល់ដឹង​ពី​កត្តា​ហានិភ័យ និង​បញ្ហា​ប្រឈម​នានាៗ​ដែល​បណ្តាលមកពី​ការមិន​ពាក់មួក​សុវត្ថិភាព ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ដើម្បី​ឲ្យ​អ្នក​ស្ម​គ្រ័​ចិត្ត និង​យុវជន​កាកបាទក្រហម​យកទៅ​ផ្សព្វផ្សាយ​ដល់​សហគម​ន៌​មូលដ្ឋាន​ឲ្យ​បាន​ទូលំទូលាយ ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៌ ។​ ​ ​

លោកស្រី ញឹម សុភាព បាន​បន្តថា គ្រោះថ្នាក់​ចរាចរ​ណ៌​កំពុង​ក្លាយជា​ឃាតករ​សម្លាប់​ជីវិត​មនុស្ស​នៅលើ​ដងផ្លូវ​សា​ធា​រណះ​ជាច្រើន​បំផុត និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​សា​ធា​រណះ​ក្នុងប្រទេស​កម្ពុជា រយះពេល ៦​ខែ​ចុង​ក្រោយនេះ មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៌​កើនឡើង​ទ្វេ​រដង បើ​ប្រៀបធៀប​រយះពេល​៦​ខែ ឆ្នាំ​២០១៣ ហើយ​មនុស្ស​ប្រមាណ​ជិត ២០០០​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​ច្រើន​ពាន់​អ្នក​ផ្សេងទៀត​រងរបួស​ធ្ងន់ ស្រាល ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ច្រើន​រយ​លាន​ដុល្លា ។

ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៌​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​កើនឡើង សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នឹង​ជំរុញ​ឲ្យ​មាន​អ្នក​ស្ម​គ្រ័​ចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា ចុះ​សហការ​ជាមួយ​មន្ត្រី​ចរាចរ​ណ៌​ផ្លូវគោក នៅតាម​ចំណុច​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៌ និង​ធ្វើ​ការណែនាំ​ឲ្យ​អ្នកបើកបរ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។Snapshot[27]

​ ​លោកស្រី​បន្តទៀតថា គ្រោះថ្នាក់​កំពុង​សម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់​ក្នុង​មួយឆ្នាំៗ​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​ន៌​សេដ្ឋកិច្ច ខ​ណះ​ពេលដែល​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង ផ្លូវ​កាន់តែ​ធំ​ទូលាយ យានយន្ត​កាន់តែ​ច្រើនឡើង គ្រោះថ្នាក់​ចរាចរ​ណ៌​ជា​ឃាតករ​មាន​ប្រជា​ប្រិ​យ៌​ភាព ។ កត្តា​សំខាន់​ជាងគេ គឺ​យើង​ចូលរួម​ប្រុង​ប្រយ័ត​ការធ្វើដំណើរ​តាម​ដងផ្លូវ កត្តា​មនុស្ស​ត្រូវ​ចេះ​យោគយល់​គ្នា​ជាល​ក្ខ​ណះ​សំខាន់ ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៌​ដោយ​យថាហេតុ​នៅក្នុង​ប្រទេស​កម្ពុជា​៕​ ​ ​ ​ ​ ​ ​ ​