​ឆ្នាំនេះ​ប្រជាកសិករ​ស្រុក​ចំការលើ​ប្រមូល​ផល​ពោតក្រហម បានល្អ​ជាង​ឆ្នាំទៅ ធ្វើ​ឲ្យ​ជីវភាព​ធូរធា​ប្រសើរឡើង​

0

​ ​កំពង់ចាម​៖ ក្រៅពី​ដំណាំ ដំឡូង​ម៉ី នៅមាន​ដំណាំ​ពោតក្រហម​ដែល​ប្រជាកសិករ​ក្នុងស្រុក​ចំការលើ​តែង​និយម​នាំគ្នា​ដាំ​ជា​រៀងរាល់ឆ្នាំ ។ ហើយ​ឆ្នាំនេះ​ប្រជាកសិករ​របស់​យើង​ប្រមូល​ផល​បានល្អ​ជាង​ឆ្នាំទៅ​មិញ ធ្វើ​ឲ្យ​ជីវភាព​របស់​បងប្អូន​ធូរធា​ប្រសើរឡើង ។​DSC02050

​ ​បងប្អូន​ប្រជាកសិករ​បានបញ្ជាក់​ឲ្យ​ដឹងថា ប្រជាកសិករ​ក្នុង​ឃុំ​តា​អុង ស្រុក​ចំការលើ ចំនួន​៣០​ភាគរយ​និយម​ដាំពោត​ក្រហម ដំណាំ​ពោតក្រហម គេ​អាច​ដាំ​ក្នុង​១​ឆ្នាំ​បាន​២​ដង គេ​ដាំ​ដើមឆ្នាំ គឺ​ខែ​៤ ប្រមូល​ផល​ក្នុង​ខែ​៨ លើក​ទី​២​ដាំ​ក្នុង​ដើមខែ​៩ ប្រមូល​ផល​ខែ​១២​ចុងឆ្នាំ​។ ការដាំ​នៅពេល​ដាក់​គ្រាប់ពូជ​ដល់​ដី កសិករ​ត្រូវ​ប្រ​ជី​ទ្រាប់​បាត ប្រភេទ​ជី (​ក្បាល​ក្របី​) ពេល​វា​លូតលាស់​ឡើង ត្រូវ​ប្រើ​ជី​បំប៉ន​ដើម​ផ្លែ ប្រើ​ជី​អ៊ី​រ៉េ បូកផ្សំ​និង​បច្ចេកទេស​ជ​ម្រា​ស់យ​កជើង ស្មៅ​ចេញ មាន​ថ្នាំ​ការពារ​ដង្កូវ​ស៊ី​ស្លឹក ដើម​ផងដែរ ។ DSC02062

ហើយ​ឆ្នាំនេះ​មាន​អំណោយផល​ល្អ ពី​ធម្មជាតិ​មាន​ភ្លៀង​ធ្លាក់​ជា​ញឹកញាប់ ជាង​ឆ្នាំទៅ​មិញ​ទៀតផង​នោះ កសិករ​យើង​ទទួលផល ក្នុង​១​ហិច​តា មិន​ក្រោម​១០​តោន​នោះទេ ហើយ​ហាងឆេង​ទីផ្សារ​វិញ​ក៏បាន​តម្លៃ​ខ្ពស់ជាង​ឆ្នាំទៅ​ដែរ ឆ្នាំទៅ​ដើមឆ្នាំ​តម្លៃ​ជាង​៣០០​រៀល ឆ្នាំនេះ​តម្លៃ​ជាង​៥០០​រៀល ជាហេតុ​ធ្វើ​ឲ្យ​កសិករ​យើង​មាន​ជីវភាព​ប្រសើរឡើង ៕