រថយន្តធំបោះពួយឆ្លងកាត់កំណាត់ផ្លូវហាយវេ បើករថយន្តតូចប៉ើងចូលប្រឡាយ របួសធ្ងន់៥នាក់

0

ខេត្តបាត់ដំបង: យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៥នាក់ដែរ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ដែលមានរថយន្តធុនធ្ងន់បោះពួយមកព្រលះលើរថយន្តរបស់ពួកគេ បណ្តាលអោយប៉ើងធ្លាក់ទៅក្នុងប្រឡាយ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៤ និង ៣០នាទី ល្ងាច លើផ្លូវជាតិវាងក្រុងបាត់ដំបង(ហាយវេ) ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ម៉ាកអ៉ីស៊ីស៊ុយ(ISUZU) ពណ៌ស គ្មានស្លាកលេខ ជាមួយនិងរថយន្តធុនតូចម៉ាកកាមរីCAMRY(ឆ្លាម) ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F-9866 ក្នុងទិសដីខ្វែងគ្នា។

តាមការពិនិត្យរបស់សមត្ថកិច្ច ទៅលើកន្លែងកើតហេតុ គឺរថយន្តធុនធ្ងន់ បានធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន  តាមបណ្តោយផ្លូវលំ លុះពេលឡើងទៅដល់កន្លែងកើតហេតុផ្លូវប្រសព្វ បានបុករថយន្តធុនតូច ដែលកំពុងធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិ ចំផ្នែកខាងស្តាំពេញទំហឹង បណ្តាលឱ្យរថយន្តធុនតូចប៉ើងធ្លាក់ប្រឡាយទឹក ដោយឡែកអ្នកបើកបរធុនធ្ងន់បានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តតូចដែលមានជិះគ្នា៥នាក់ ( ស្រី២នាក់ ) បានរងរបួសគ្រប់គ្នា និងបានបញ្ជូលទៅកាន់មន្ទីរពេទ្រដើម្បីសង្គ្រោះផងដែរ ។

ករណីនេះ ជំនាញស្រុក  បានប្រគល់ឱ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីហើយ ៕ អត្ថបទ : ព្រាប.ស