ជនចាស់ជរាគ្មានទីពឹង និង គ្រួសារស្រ្តីមេម៉ាយ ជួបការខ្វះខាតចំនួន ៣គ្រួសារនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំ ខុនរ៉ង ស្រុកបរិបូណ៌បានទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២២ នេះលោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយមន្ត្រីសាខា និង មន្រ្តីអនុសាខាស្រុកបរិបូណ៌បានចុះសួសុខទុក្ខនិងនាំយកអំណោយជូនលោកយាយចាស់ជរាគ្មានទីពឹង.ឈ្មោះ កែវ មុន្នី អាយុ ៨១ឆ្នាំរស់នៅក្នុងដីចំណីវត្តក្នុងភូមិត្រពាំងពោធិ៍ឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ផ្ទះទំហំ ៥ម គុណ ៣ម ប្រក់ស្លឹក ជញ្ជាំងស្លឹក ដីទំហំ ១៣ ម៉ែត្រ ៤ជ្រុង។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជានិង ឯក
ឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការសាខាដែលផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូម គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារ
រូបត្ថម្ភអោយបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេងៗ ពិសេសអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីចាកផុតពី កូវីដ ១៩
បម្លែងខ្លួនថ្នីអូមីក្រុង។

អំណោយដែលក្រុមការងារបាននាំយកមកប្រគល់ជូនលោកយាយចាស់ជរាគ្មានទីពឹង រួមមាន អង្ករ ១០០គក. ត្រីខ២យួរ. មីជាតិ ២កេស. ទឹកសិទ្ធ ២កេស .ទឹកផ្លែឈើ ១កេស . ឃីត២ឈុត.ម៉ាស់
២ប្រអប់.និងថវិកា១.០០០.០០០រៀលផងដែរ។

បន្ទាប់ពីសួសុខទុក្ខលោកយាយ ហើយក្រុមការងាបានបន្តដំណើរចុះទៅសួរសុខទុក្ខស្ត្រីម៉េម៉ាយក្រីក្រ៣គ្រួសារទៀត នៅក្បែរផ្ទះលោកយាយដោយ ក្នុង១គ្រួសារ ៗទទួលបានអង្ករ២៥
គីឡូ ,មី១កេសត្រីខ១០កំប៉ុង,ទឹកត្រី១យួរ ម៉ាស់១ប្រអប់ ,ថវិកា ២គ្រួសារ ក្នុង១
គ្រួសារទទួលបានម្នាក់៥០,០០០
រៀល ដោយឡែកគ្រួសារ ប្តីស្លាប់ក្រីក្រនៅម្នាក់ឯង ១១០,០០០ រៀលផងដែរ ៕សុខ គឹមសៀន