ពលរដ្ឋខ្មែរចំនួន២នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកឱ្យកម្ពុជាវិញពាក់ព័ន្ធករណីឆ្លងដែនកាប់ឈើក្រញូងដោយខុសច្បាប់

0

ខេត្តឧត្តរមានជ័យ: នៅ វេលាម៉ោង១៣និង១៨ នាទី

ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២២ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ០២ នាក់ តាមច្រកអន្តរជាតិជាំដែលមានឈ្មោះដូចខាងក្រោម។
១,ឈ្មោះ សុខ តេង ភេទប្រុស អាយុ ៤៨ឆ្នាំរស់នៅភូមិអូក្រញូង ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ចាប់ខ្លួនថ្ងៃទី ១៧,០១,២០២១ ចូលតាមច្រកអូរក្រញូង
២,ឈ្មោះ តង ភឿន ភេទប្រុស អាយុ ៣៩ឆ្នាំរស់នៅភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ចាប់ខ្លួនថ្ងៃទី ០២,០១,២០២២ ចូលតាមច្រកតាថាវ ខេត្តព្រះវិហារ អ្នកទាំងពីរពីបទឆ្លងដែនរកឈើក្រញូងខុសច្បាប់ក្នុងទឹកដីថៃ ជាប់ពន្ធនាគារ នៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត បន្ទាប់មកលោកគ្រូពេទ្យក៏បានយកសំណាកជំងឺ covid-19 ជាលទ្ធផល អវិជ្ជមាន ទាំង ២នាក់ បញ្ជូនបន្តទៅធ្វើចត្តាឡីស័កនៅពហុកីឡាដ្ឋាន ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ដោយ:ចាន់ ធី