ក្រុមហ៊ុន​៥​ក​ក្នុងចំណោម​ក្រុមហ៊ុន​ចំនូ​ន​៩​ដែល​ទ​ទូល​បាន​សិទ្ធិ​រិ​យោគ​លើដី​សប្បទាន​តំបន់​ឧឡា​ជាតិ​រាម​ប្រឈម​ដក​អ​ជ្ញា​រប​ណ្ណ័

0

​ ​ខេត្ត​ព្រះសីហនុៈ​យោងតាម​ប្រភព​ត៏​មាន​ពីរ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា​ក្រុមហ៊ុន​៥​ក​ក្នុងចំណោម​ក្រុមហ៊ុន​ចំនូ​ន​៩​ដែល​ទ​ទូល​បាន​សិទ្ធិ​រិ​យោគ​ពីរ​រាជរដ្ឋាភិបាល​លើដី​សប្បទាន​សេដ្ឋកិច្ច​តំបន់​ឧឡា​ជាតិ​រាម​កំពង់​ប្រឈម​ដក​អ​ជ្ញា​រប​ណ្ណ័​ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើ​សកម្មភាព​វិយោគ​ឬ​អភិវឌ្ឍន៍​អ្វី​ទល់​តែ​សោះ​លើ​ទីតាំង​ដី​ដែល​ខ្លូន​ទ​ទូល​បាន​សិទ្ធិ​ពីរ​រាជ​រដ្ឋា​បាល​។​ ​ unnamed (2)

​.​មន្ត្រី​សាលាខេត្ត​ដ៍ដែល​បានធ្វើការ​បញ្ជាក់ថា​ក្រុមហ៊ុន​ចំនូ​ន​៥​ដែល​ប្រឈម​ដល់​អ​ជ្ញា​រប​ណ្ណ័​នោះ​រូ​មមា​នទី​១​ក្រុមហ៊ុន​វិមាន​សីលា​អិ​ល​ដី​ឌី​.​ដី​ទំហំ​៩៨៧​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​)​ទី​២​ក្រុមហ៊ុន​ស៊ាន​ហេង​អ៊ិន​វេស​មេន​.​ដី​ទំហំ​៣៥០​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​)​ទី​២​ក្រុមហ៊ុន​ស៊ាន​ហេង​អ៊ិន​វេស​មេន​.​ដី​ទំហំ​៩៨៨​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​និង​គំរោង​ព្រែ​កោង​កាង​)​ទី​៤​ក្រុមហ៊ុន​ហេង​ប៊ុន​ណាត​.​ដី​ទំហំ​៩៦៣​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​)​ទី​៥​ក្រុមហ៊ុន​BLUEMETROco,LTD.​ដី​ទំហំ​៣៥៩​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​)​។

​ ​ ​.​លោក​ឈិ​ត​សុខុន​អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ខណៈ​លោក​ចុះទៅ​ពិនិត្យមើល​ដំណើរការ​អភិ​វ្ឍ​ន៍​ក្រុម​(​យៀ​ជា​)​នៅ​តំបន់​រាម​ថា​គ្រប់​ក្រុមហ៊ុន​ទាំងអស់​ដែល​ទ​ទូល​បាន​សិទ្ធិ​វិយោគ​លើដី​សប្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​ហើយ​មិនបាន​អនុវត្តន៍​តាម​នៅ​អ្វីដែល​ខ្លូន​ចុះ​កិច្ច​កុងត្រា​ជាមួយ​រាជរដ្ឋាភិបាល​ក្រុមហ៊ុន​ទាំងនោះ​ប្រឈម​និង​ការដក​សិទ្ធិ​ដក​អជ្ញាធរ​ប​ណ្ណ័​ដើម្បី​ប្រមូលយក​ដី​មក​រក្សា​ទុកជា​

សម្បត្តិរ​ដ្ឋ​វិញ​ដោយ​គ្មាន​ការតវ៉ា​។​ដោយឡែក​ចំពោះ​ក្រុន​ហ៊ុន​ចំនូ​ន​៥​ខាងលើ​លោក​ឈិ​ត​សុខុន​បានធ្វើការ​បញ្ជាក់ថា​ក្រុមហ៊ុន​ទាំងនោះ​លោក​និង​ចុះទៅ​ព​និត្យ​មើល​ជាក់ស្តែង​ហើយ​បើ​មើលឃើញថា​មិន​ការអភិវឌ្ឍន៍​ដោយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ចោល​លោក​និង​ធ្វើ​របាយការណ៍​ដាក់​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​និង​សម្រេច​ហើយ​ត្រង់​ថា​ដកសិទ្ធិ​ដក​អ​ជ្ញា​ប​ណ្ណ័​ឬ​មិន​ដក​គឺជា​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​មិន​ថ្នាក់​ខេត្ត​នោះទេ​។​ ​

​.​លោក​នៅ​កា​រុន​.​នាយក​ឧឡា​ជាតិ​រាម​ខេត្ត​ព្រះសីហនុ​បានធ្វើការ​បញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​ដែល​ប្រឈម​ដក់សិទ្ធិ​ដក​អ​ជ្ញា​ប​ណ្ណ័​ចំនូ​ន​៥​ខាងលើនេះ​រូបគាត់​មិនដែល​បាន​ស្គាល់​ម្ចាស់​ក្រុមហ៊ុន​និង​មិនដែល​ឃើញ​ក្រុមហ៊ុន​ទាំងនោះ​ធ្វើ​សកម្មភាព​អភិ​វ្ឍ​ន៍​អ្វី​ម្តងណា​នោះទេ​គឺ​ក្រុមហ៊ុន​ទាំងនេះ​ឃើញ​មានតែ​ឈ្មោះ​នៅក្នុង​បញ្ជីរ​តែ​ប៉ុ​ណ្ណុះ​។​ ​unnamed

​.​គូរ​បញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​ដែល​សុំ​បាន​សិទ្ធិ​ពីរ​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើ​វិយោគ​អភិវឌ្ឍន៍ លើដី​សប្បទាន​សេដ្ឋកិច្ច​តំបន់​ឧឡា​ជាតិ​រាម​នេះ​បើតាម​ការសង្កេតមើល​ភាគច្រើន​ដូចជា​មិនមាន​ការអភិវឌ្ឍន៍​អ្វី​ឲ្យ​បាន​ធំដុំ​នោះទេ​គឺ​ឃើញតែ​សាងសង់​បន្តិច​ប​ន្ទូ​ច​តែ​ប៉ុ​ណ្ណុះ​ជាក់ស្តែង​ដូចជា​ក្រុមហ៊ុន​(​យៀ​ជា​)​អញ្ចឹង​ដោយ​នៅក្នុង​កំ​រោង​ប្លង់​វិយោគ​.​ដូចជា​គំរោង​សំណង់​ស​ណ្ឋ​គារ​លំដាប់​ផ្កាយ​ប្រាំ​.​គំរោង​សំណង់​ខុន​ដូរ​.​កន្លែង​វាយកូនគោល

​.​ផ្សារ​ទំនើប​.​តំបន់​ទេសចរណ៍ធម្មជាតិ​ជាដើម​ដែល​មើលទៅ​ដូចជា​សម្បើម​ណាស់​ប៉ុន្តែរ​ជា​លទ្ធផល​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ​គំរោង​ទាំងនោះ​មិនទាន់មាន​គំរោង​មួយណា​បានចាប់ផ្តើម​នៅឡើយ​ទេ​គឺ​បានត្រឹមតែ​ធ្វើការ​សាងសង់​សំណង់​តូប​ឬ​ខ្ចុ​ស​សំរាប់​អង្គុយលេង​និង​សំណង់​អាគារ​សំរាប់​ស្នាក់នៅ​ខ្លះៗ​តែ​ប៉ុ​ណ្ណុះ​និង​ក្រុមហ៊ុន​មួយ​ចំនូ​ន​ទៀត​មិនមាន​ធ្វើ​សកម្មភាព​តែម្តង​៕​កោះពស់​រូបភាព​លោក​ឈិ​ត​សុខុន​អភិបាលខេត្ត​ព្រះសីហនុ​ចុះទៅ​តំបន់​ក្រុមហ៊ុន​(​យៀ​ជា​) ​