ឆេះផ្ទះ៣ខ្នងជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុ

0

អត្ថបទនិងរូបភាព ព្រាប ស
ខេត្តបាត់ដំបង: លំនៅឋានចំនួន៣ខ្នង ដែលស្ថិតនៅលើដីចំណីជើងភ្នំ (សំណង់អនាធិបតេយ្យ) ត្រូវបានអគ្គីភ័យឆាបឆេះជាបន្តបន្ទាប់ រាបស្មើដល់ដី ដោយមិនទាន់ដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១២ និង ៥០ នាទី ថ្ងៃត្រង់ នៅចំណុចក្រុមទី០៣ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្បែជើងភ្នំតាស្តា ដោយមានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដែលរស់នៅលើដីចំណីភ្នំ ចំនួន ១ ករណី បណ្តាលអោយឆេះផ្ទះ ចំនួន ៣ ខ្នងផ្ទះ និងខូចខាតទ្រព្យសម្បត្តិ និងសម្ភារ:ដូចខាងក្រោម។

១-សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ កៅ លីន ភេទប្រុស អាយុ ៤៤ ឆ្នាំ ខូចខាតធុងបាស ០១ គ្រឿង តម្លៃ ៦០ ម៉ឺនរៀល ,ទូរទស្សន៍ ០១ គ្រឿង តម្លៃ ៣៥ ម៉ឺនរៀល និងខោអាវរបស់របរប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង។

២-សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ ឈន ឆន ភេទប្រុស អាយុ ៤២ ឆ្នាំ ឆេះបណ្ណ័ក្រីក្រ ០១ សន្លឹក ,ឆេះលុយខ្មែរអស់ ៥០ ម៉ឺនរៀល ,ឆេះខោអាវនិងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។

៣-សង់ពីឈើប្រក់ស័ង្កសី ទំហំ ៣×៥ ម្ចាស់ផ្ទះ ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ ៤៥ ឆ្នាំ ខូចខាតលុយចំនួន១,៥០០,០០០ រៀល ,កង្ហារ ០៣ គ្រឿង និង ខោអាវរបស់ប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។
ក្នុងនោះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុក បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចេញប្រតិបត្តិការជួយពន្លត់ដើម្បីទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃដោយករណីនេះ មិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ហើយរហូតមកទល់និងពេលនេះ មិនទាន់មានតម្រុយណាមួយអះអាងថាវាបណ្តាលមកពីអ្វីនៅឡើយទេ៕