បទល្មើសដឹកជញ្ជួនឈើខុសច្បាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តក្រចេះ និងដែនជម្រកសត្វព្រៃភ្នំព្រិច កំពុងកើតមានយ៉ាងពេញបន្ទុក

ខេត្តក្រចេះ ៖ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់កំពុងកើតមានទាំងយប់ទាំងថ្ងៃ ចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តក្រចេះ និងដែនជម្រកសត្វព្រៃភ្នំព្រិច ខណៈមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនដេកចាំទទួលលាភសក្ការៈ។
តាមប្រភពច្បាស់ការបានប្រាប់ភ្នាក់ងារសារព័ត៌មានយើងដឹងថា ការដឹកជញ្ជូននេះគឺមានការឃុបឃិតគ្នាជាប្រព័ន្ធទើបក្រុមឈ្មួញទាំងនោះអាចដឹកចេញបាន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឳ្យដឹងថា សកម្មភាពនេះគឺបានកើតមានជាយូរណាស់មកហើយ តែមិនដែលឃើញអជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបឡើយ។ ជាក់ស្តែងនៅវេលាម៉ោង១២នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០២២ មានរថយន្តសុាំយ៉ុងចំនួន០៤គ្រឿងដឹកបទល្មើសព្រៃឈើចេញពីកែវសីម៉ាតាមផ្លូវជាតិលេខ៧៦Aឆ្លងកាត់ស្រុកស្នួលតាមផ្លូវជាតិលេខ៧Aបានយ៉ាងរលូនដោយគ្មានការរំខានពីមន្ត្រីជំនាញឫអជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ក្រាបនោះទេ។
ក្រុមឈ្មួញខាងលើត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាក្រុមរបស់ ឈ្មោះ មិនា ដែលជាអ្នករត់ការគ្រប់ស្ថាប័ណ្ណនិងមន្ត្រីជំនាញពាក់ព័ន្ឋជំនួសឲ្យ(ឈ្មោះ រ័ត្ន,ឈ្មោះខុម,ឈ្មោះ ពៅ)។ ហើយក្រុមអ្នកដឹកឈើទាំងនោះតែងតែអះអាងថា បានបង់លុយឳ្យជំនាញគ្រប់កន្លែងទាំងអស់ បូកទាំងជំនាញខ្លះដែលដាក់កម្លាំងចាំដេញតាមដងផ្លូវថែមទៀតផង។ ក្រុមឈ្មួញឈើទាំងនោះបានដឹកមកទំលាក់នៅឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយដឹកបន្តទៅលក់ខេត្តព្រៃវែងតាមរូបភាពផ្សេងៗ ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដែលបានឃើញសកម្មភាពនេះមានការងើងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាមន្រ្តីជំនាញពាក់ព័ន្ធនៅតាមគោលដៅនានា ដែលមានកម្លាំងយាមកាមយ៉ាងតឹងរឹងបំផុតនោះ បែរជាមិនដឹង ហើយបន្តឳ្យមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដូច្នេះ ។
ពាក់ព័ន្ធបទល្មើសព្រៃឈើដឹកតាមរថយន្តសុាំយ៉ុងទាំងថ្ងៃ
ទាំងយប់បែជាមន្ត្រីជំនាញមិនមានការទប់ស្កាត់និងបង្រ្កាបឡើយពិសេសគឺកម្លាំងកងរាជអាវុធហត្ថ ស្រុក ខេត្ត ទាំងពីរ ក្រចេះនិងត្បូងឃ្មុំ ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលប្រចាំការតាមគោលដៅរបស់ខ្លួនគ្រាន់តែជាកន្ទេលធំបន្លំដេកចាំទទួលលាភសក្ការៈហើយមើលទៅទើបមិនមានការបង្រ្កាបចឹង បើនៅតែបែបនេះធនធានធម្មជាតិព្រៃឈើនិងរលាយហិនហោចដ៏ខ្លីខាងមុខនេះជាក់ជាមិខាន៕ ដូច្នេះសូមឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហតលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការជាតិក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសមេត្តាជួយរិតបន្តឹងមន្ត្រីក្រោមឱវ៉ាតឲ្យអនុវត្តច្បាប់ប្រកបដោយភាពទទួលខុសត្រូវនិងមានប្រសិទ្ឋិខ្ពស់ផងចុះ៕