ជនជាតិចិនម្នាក់ត្រូវឃាតករបាញ់ចំនួន៥គ្រាប់ស្លាប់ក្នុងរថយន្តផ្អើលក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗក្នុងរថយន្តក្រោយផ្ទុះអាវុធ៥គ្រាប់។ហេតុការណ៏នេះបាន កើតឡើង នៅវេលាម៉ោងជាង៩យប់ថ្ងៃទី១២ខែ កុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុច ម្តុំខាងក្រោយកាស៊ីណូខ្សាច់សរ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្ករឲ្យមានភាពភ្ញាក់ផ្អើលពេញក្រុងព្រះសីហនុ។

ជនបង្កជិះរថយន្តម៉ាក់(ព្រុស)ពាក់ផ្លាកលេខភ្នំពេញ(2AM5992)ពណ៏សមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេដោយក្រោយពេលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនចំនួន៥គ្រាប់ស្លាប់ក្នុងរថយន្ត ម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ.ព 2-AX  1232 រូចក៏បានរត់ គេខ្លូនដោយសុវត្ថិភាព ។

បើតាមការពិនិត្យ របស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ជនរងគ្រោះត្រូវជន បង្ករបាញ់ដើមដៃខាងឆ្វេង៣កន្លែង កដៃខាងឆ្វេង០១កន្លែង ថ្ងាសខាង ឆ្វេង ២កន្លែង ទ្រូងស្តាំ០១កន្លែង សៀតផ្កាខាងស្តាំ១កន្លែង ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបាន បញ្ជាក់នៅ ព្រឹកថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២២នេះថាកម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវក្នុងរឿងនេះយ៉ាង យកចិត្តទុកដាក់ដើម្បី ស្វែងរក ក្រុមជនដៃដល់ ៕(ដោយនាគសមុទ្រ)