បុរសវ័យ40ឆ្នាំម្នាក់បានឡើងចង់អង្រឹងនៅលើដើមឈើដេកចាំមើលជ្រូកព្រៃតែអកុសលស្លាប់យ៉ាងអាណោចអាធម ដោយសារ

ព្រះវិហារ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:៣០នាទី មានករណីមនុស្សដេកស្លាប់ដោយខ្យល់ គ(គាំងបេះដូង) នៅចំណុចលើដើមឈើក្នុងព្រៃ អូរអាហោ ស្ថិតនៅខាងជើងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយស្រុកឆែប ខេត្តព្រះវិហារជនរងគ្រោះឈ្មោះ ប៊ុន ផាន់ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ/ឃុំ កើតហេតុ ខាងលើ។មូលហេតុគឺតាមការបំភ្លឺរបស់ប្អូនជនរងគ្រោះឈ្មោះ លឿន វ៉ាន់ឌី ភេទប្រុស អាយុ ៣៥ឆ្នាំ បានបំភ្លឺថា ជនរងគ្រោះមុនកើតហេតុប្រហែលម៉ោង ៥ ល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ គាត់មកពីវ៉ៃលុបយកសត្វស្លាប ហើយបានប្រាប់ឱ្យខ្ញុំចាំកន្លែង ឯរូបគាត់ទៅឡើងដើមឈើចាំមើលជ្រូកព្រៃ។តាមការពិនិត្យនិងសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយសារគាំបេះដូង ពិតប្រាកដមែន ក្រោយពិនិត្យហើយយើងបានប្រគល់សព ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។
ដោយសែមឡុំ