ក្រុមគ្រួសារ​សព​មន្ត្រីនគរបាល​ជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានទទួល ថវិកា​សមាគម​មិត្ត​នគរបាលជាតិ

0

​សៀម​រាម​៖​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កាលពីពេល​ថ្មីៗ​កន្លងទៅ​ក្នុង ខែកញ្ញា ឆ្នាំ​២០១៤ នេះ​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី ជៀវ សូរិយា ស្នងការរង​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​។DSC_0255

បាន​នាំយក​ថវិកា​សមាគម​មិត្ត​នគរបាល ជាតិ​ចំនួន​២១​លាន​រៀល​មក​ធ្វើការ ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​របស់​មន្ត្រី​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​បាន​ស្លាប់​ក្នុង​បុព្វហេតុ​ជាតិ ចំនួន​៦​គ្រួសារ ក្នុងនោះ​មាន​ប្រពន្ធ​របស់​មន្ត្រីនគរបាល​ស្លាប់​ម្នាក់​ផងដែរ ។ ដោយ​នៅក្នុង​ពិធី​នោះ​ក៏មាន​ការចូលរួម​ពី​សំណាក់​អស់លោក​ជា​នាយរង​ការិយាល័យ​និង​នគរបាល​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​មួយចំនួន​ផងដែរ​។ DSC_0237

លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី ជៀវ សូរិយា មានប្រសាសន៍ថា ថវិកា​ទាំងនេះ គឺ​បានមកពី​ការ​ផ្តួច ផ្តើមឡើង ពី​សំណាក់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ឯកឧត្តម​តែងតែបាន​គិតគូរ​ខ្ពស់​ដល់​កងកម្លាំង​នគរបាលជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​។​ដោយឡែក ចំពោះ​ថវិកា​ដែល​ក្រុមគ្រួសារ​សព​របស់​មន្ត្រី​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទាំង​៦​គ្រួសារ​ដែល​បានមក​ទទួល​ថវិកា​នាពេលនេះ គឺ​ដើម្បី​យកទៅ​ចាត់ចែង​ទៅតាម​សេចក្តីត្រូវការ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ផងដែរ​។ DSC_0250

ដោយ​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី ជៀវ សូរិយា ស្នងការរង​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​។ បាន​មានប្រសាសន៍​បន្ថែមថា ចំពោះ​ការបាត់បង់​អាយុជីវិត​របស់​កងក​ម្លាំ​ង​នគរបាលជាតិ​របស់​យើង​ដែល​ធ្លាប់បាន​ចូលរួមចំណែក​ក្នុងការ ការ ពារ​ថែរក្សា សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ជាតិ​មាតុភូមិ​ពោល គឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​កន្លងមកនេះ គឺជា​ការបាត់បង់​មួយ​ដ៏​ធំធេង​ក៏ដូចជា​យើង ទាំងអស់គ្នា​មិនអាច​បំភ្លេចបាន​នូវ​ស្នាដៃ​ល្អៗ​កន្លងមក​ផងដែរ​៕ ​ដោយ លោក​ ខេង ខេមរា ​