លោកឧកញ៉ា ទៀ វិចិត្រនៅតែបន្តនាំយក សត្វអំណើកសមុទ្រ យកទៅព្រលែងក្នុងព្រែកទឹកប្រៃធម្មជាតិវិញ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ខណៈលោក បាននាំយក សត្វក្រាស់(ឬហៅថាអណ្តើកសមុទ្រ) មួយ ក្បាលទៀត ទៅព្រលែងក្នុងព្រែកទឹកប្រៃធម្មជាតិវិញ លោកឧកញ្ញ៉ា បានបញ្ជាក់ថានេះជាលើកទី១៣២ហើយ ដែលលោកបានសត្វក្រាស់ ឬហៅថាអណ្តើកសមុទ្រនាំយកទៅព្រលែងក្នុង សមុទ្រ ធម្មជាតិវិញ ដោយកន្លងមក ក្នុងមួយលើកៗ មានចំនួន២ទៅ៣ក្បាលផងដែរ។

លោក ឧកញ្ញ៉ា ក៏បានបញ្ជាក់ផងដែរថា គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោក ឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវ បាន លែងក្នុងសមុទ្រឡើងវិញដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាល់នាពេលនេះគឺ KH0394។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបាន រៀបចំធ្វើការកឹបសៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រ រឺ ព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែប នេះមានសារៈសំខាន់ណាស់ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វសត្វអណ្តើកសមុទ្រប្រភេទល្មិចឬក្រាស់ដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានានឹងព្រលែងចូលក្នុងសមុទ្រវិញមិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែល តែងតែ នាំយកសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ជាបន្តបន្ទាប់ដើម្បីព្រលែងឱ្យរស់រានមានជីវិត ក្នុង សមុទ្រវិញ ទាំងនេះគឺជា ការចូលរួមយ៉ាងសំខាន់ ជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕

(ដោយនាគសមុទ្រ)