ឯកឧត្តម សាយ សំអាល់អញ្ជើញចូលរួម កាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានានៅវត្តសាមគ្គី គីរីស្ទឹងឆាយស្ថិតនៅឃុំស្ទឹងឆាយ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរ ដ្ឋាភិបាល ចុះ មូលដ្ឋានខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនា ព្រឹក ថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ ២០២២បាន អញ្ជើញជាអធិបតីក្នុងពីធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គី គីរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសមិទ្ធផលនានា នៅ វត្តសាមគ្គី គីរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វត្តមានព្រះសង្ឃគង់នៅ ១៥អង្គ និងគណៈកម្មការអាចារ្យ ៨នាក់។ វត្តនេះបានចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៨៩ ដោយសទ្ធាជ្រះថ្លារបស់ប្រជាពល រដ្ឋ។ ព្រះវិហារថ្មី ដែលរៀបចំពិធីកាត់ឫសសីមានាពេលនេះ បានកសាងឡើងតាមរចនាបថខ្មែរតាមប្រពៃណីព្រះ ពុទ្ធសាសនា មានក្បូរក្បាច់រចនាស្របតាមវប្បធម៌ អរិយធម៌ជាតិ ដែលមានទទឹង ៩,៥ម៉ែត្របណ្ដោយ២១,៥ម៉ែត្រ កម្ពស់១៦ម៉ែត្រធ្វើអំពីបេតុងប្រក់ដំបូលក្បឿងចាប់ផ្ដើមកសាងកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៥និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ដោយចំណាយថវិកាសរុបចំនួន៣៨០.០០០ដុល្លារអាមេរិក។

សមិទ្ធផលនានាក្នុងវត្តសាមគ្គីគីរីស្ទឹងឆាយកើតឡើងពីការចូលរួមបរិច្ចាគធនធានដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិគរុភណ្ឌក្នុងការប្រើប្រាស់ ជាប្រយោជន៍រួមរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ខ្ញុំសូមធ្វើការកោតសរសើរ និងសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំលះបង់ យកអស់កម្លាំងព្រះកាយ ព្រះទ័យព្រះប្រាជ្ញាស្មារតីនិងធនធានក្នុងការគ្រប់គ្រងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរហូតកសាងបានព្រះវិហារថ្មីនិងសមិទ្ធផលនានាក្នុងវត្តសាមគ្គីគីរីស្ទឹងឆាយដែលយើងកំពុងប្រារព្ធពិធីសម្ពោធឆ្លងនាពេលនេះ។

ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋាន ខេត្តព្រះសីហនុមានប្រសាសន៍ថាថ្ងៃនេះយើងចូលរួមកាត់ឬសសីមានិងសម្ពោធសមិទ្ធផលនានាដែលយើងបានពូនជ្រុំកសាងជាបន្តបន្ទាប់ និងសូមកោតសរសើរ វាយតម្លៃចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តការចាក់វ៉ាក់សាំងបានពេញលេញជួយសម្រាលភាពធ្ងន់ធ្ងរនៃការឆ្លងជំងឺកូវីដនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោក្នុងការចាក់វ៉ាក់សាំងនិងការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ទន្ទឹមនោះយើងត្រូវអនុវត្ត ៣.កុំ និង៣.ការពារ ជាប់ជាប្រចាំ។

ឯកឧត្តម សាយ សំអាល់ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តព្រះ សីហនុ ដែលបានចូលរួមអភិវឌ្ឍខេត្តមានការរីកចម្រើន។ ឈរលើទស្សនវិស័យការរក្សាសមិទ្ធផលដែលបុព្វបុរស និងកម្មាភិបាលរបស់យើងបន្យល់ទុក ហើយសមិទ្ធផលទាំងនេះ ត្រូវពូនជ្រុំសម្រាប់កូនចៅជំនាន់ក្រោយ ដោយ ត្រូវថែរក្សាដូចជា៖ ១.ការថែរក្សាបន្តជំនាន់ .២ចូលរួមកសាងសមិទ្ធផលថ្មី.៣កសាងមូលដ្ឋានគ្រឹះ តជំនាន់ បន្ត ទៀត។

ឯកឧត្តម សាយ សំអាល់ សង្ឃឹមថា យើងនឹងបន្តសម្ពោធសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងខេត្តព្រះសីហនុ តាមតម្រូវការនៃការអភិវឌ្ឍន៍របស់ខេត្តនាពេលខាងមុខ។បន្ទាប់មកឯកឧត្តមសាយសំអាល់ក៏បានបំពាក់មេដាយជូនមន្ត្រីរាជការ និងសប្បុរសជន ព្រមទាំងកាត់ខ្សែបូ និងឬសសីមា ព្រមទាំងសម្ពោធសមិទ្ធផលនានាក្នុងវត្ត សាមគ្គី គីរីស្ទឹងឆាយ ប្រកបដោយភាពរីករាយក្រៃលែង៕(ដោយនាគសមុទ្រ)