ប្តី​ប្រពន្ធ​ជនជាតិ​ចិន​ចាក់សោរ​ទុក​កូន​នៅ​ម្នាក់ឯង​ពេញ​មួយ​ថ្ងៃ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​

0

​រាជធានី​ភ្នំពេញ ៖ ប្តី​-​ប្រពន្ធ ជនជាតិ​ចិន​មួយគូ​បាន​ចាក់សោ​ទុក​កូនប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​ឱ្យ​នៅ​ក្នុង​ផ្ទះ​ម្នាក់ឯង​ពេញ​មួយ​ថ្ងៃ បង្ក​ការភ្ញាកផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង ខណៈ​ក្មេងប្រុស​នោះ​យំ​ឃ្លាន​អាហារ ហើយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​សេចក្តីរាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ភ្លាមៗ​

តែម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃ ទី ៧ កញ្ញា ២០១៤ នៅក្នុង​បុរី​ញូ​វ ថោ​ន ស្ថិតក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ផ្ទះ​កើតហេតុ​បាន​ឱ្យដឹងថា មុន​និង​មាន​ការភ្ញាក់ផ្អើល​គាត់​បាន​ឭ​សម្លេង ក្មេងប្រុស​ដែល​ម្តាយ​ឳ​ពុក​ចាក់សោ​ទុក​ក្នុងផ្ទះ​ស្រែកយំ​ទំនងជា​ឃ្លាន​បាយ ចំនី ពេលនោះ​ក៏​បាន​ទៅ​មើល​ដល់​មុខផ្ទះ ។ ពេល​នោះ​ពួកគាត់​ក៏​បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី ជួយ​អន្តរាគមន៍ ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ក៏​ឃើញ​ថា​ក្មេង​ប្រុស​ខាង​លើ ត្រូវ​ឪពុក ម្តាយ​ចាក់សោ​ទុក​ឱ្យ​នៅ​ក្នុង​ផ្ទះ​ម្នាក់ឯង មែន ឃើញ​ដូច្នេះ​ក៏​ធ្វើ​ការទាក់ទង​ទៅ​ឪពុក​ម្តាយ ដើម្បី​ចាក់សោរ​យក​ក្មេង​ចេញ​មក​វិញ​។​
​ដោយ​ឡែក​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ឪពុក​ក្មេងប្រុស​ដែល​ត្រូវ​នៅ​ក្នុងផ្ទះ​ម្នាក់​ឯង​នោះ​បាន​រៀបរាប់ថា​កូនប្រុស​របស់​គាត់​ខូច​ណាស់ ថ្ងៃ​សៅរ៍​ម្សិលមិញ​ដើរ​បាត់​ពី​ផ្ទះ​ពេញ​មួយ​ថ្ងៃ ទើប​ថ្ងៃអាទិត្យ​នេះ​រូបគាត់​បាន​ចាក់សោ​គេ​ទុក​ចោល​ព្រោះ​ខ្លាច​គេ​ដើរ​ទៀត ។ ហើយ​ការ​ធ្វើ​របៀប​នេះ​គឺជា​ទន្លាប់​សម្រាប់​ក្រុម​គ្រួសា​គាត់​ទៅ​ហើយ ហើយ​ក្នុងនោះ​គាត់​ក៏​បាន​បង្អត់អាហារ​កូន​ដែរ​គឺ​អាហារ​មាន​ច្រើន​នៅក្នុង​ផ្ទះ​សម្រាប់​ញាំ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ប្រាប់​ទៅ​បុរស​ជនជាតិ​ចិន​ជា​ឪពុក​ថា​កុំ​ទុក​កូន​ក្នុងផ្ទះ​ចាក់សោ​ចោល​ទៀត​ព្រោះ​ខុសច្បាប់ និង​ខ្លាចក្រែង​មាន​បញ្ហា​កើតឡើង​ដូច​ជា​ភ្លើង​ឆេះ​ផ្ទះ​ជាដើម  ។​បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ត្រឡប់​ទៅ​កន្លែង​គោលដៅ​អស់​ទៅ​៕​

1 2