លោកប៉ា សុជាតិ​វង្ស​៖ បើក​ការដ្ឋាន​ពង្រីក​ផ្លូវ ៥៩៨ ចាប់​បេតុង​ប្រវែង​៣២៥០​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ ចំណាយ​ថវិកា​ជាង​៥​លាន​ដុល្លារ​

0

​ភ្នំពេញ ៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រី​ក្រោម​ឪ​វាទបាន​ចូលរួម បើក​ការដ្ឋាន​ស្ថាបនា​ពង្រីក​ផ្លូវ ៥៩៨​ស្ថិតក្នុង​សង្កាត់​ទួល សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ចាក់​បេតុង ឆ្អឹង​ដែក កំរាស់​២​តឹក ប្រវែង​៣២៥០​ម៉ែត្រ ដែលមាន ទទឹង​១៥ ម៉ែត្រ និង​ដាក់លូ​សង់ខាង​ផ្លូវ​ទំហំ​១​ម៉ែត្រ​កន្លះ ចំណាយ​ថវិកា​ប្រមាណ​ជាង​៥​លាន​ដុល្លារ ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ។a5

ជា​ផ្លូវ​បញ្ជៀ​ស ការកក់ស្ទះ​ចរាចរណ៍​ដ៍​សំខាន់ នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ​២០១៤ ។ លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖ កំណាត់​ផ្លូវ ៥៩៨​នេះ​មាន​ប្រវែង​៣២៥០​ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៥ ដល់រ​វ​ង្វ​ង់​មូល​កាំ កូ​ស៊ី​ធី (​ផ្លូវ​ជា​សុផារ៉ា ) ។ ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​ថ្មី ទទឹង​១៥ ម៉ែត្រ ស្ថាបនា​ដោយ​ចាក់​បេតុង​ឆ្អឹង​ដែក​កំរាស់​២​តឹក និង​ដាក់លូ​សង្ខាង​ផ្លូវ ទំហំ​១​ម៉ែត្រ​កន្លះ និង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ ផងដែរ​។ a2

ការសម្រេច​ស្ថាបនា​ផ្លូវ ៥៩៨ នេះ ត្រូវបាន​អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​បាន​សាទរ​យ៉ាងខ្លាំង ព្រោះថា​៖​កន្លងមក​ផ្លួ​វ​មួយ​នេះ​មានការ​លំបាក​បំផុត​ទាំង​នៅ​រដូវវស្សា​និង​រដូវ​ប្រាំង គឺ​នៅ​រដូវវស្សា​ទឹក​លិច និង​មាន​ក្រឡុក​ធំៗ រីឯ​នៅ​រដូវប្រាំង​ហុយ​សំពោង​មើល​អ្វី​មិនឃើញ​ប្រៀប​ដូច​វាល​ខ្សាច់​សាហា​រ៉ា ។ ការស្ថាបនា​ផ្លូវ​៥៩៨ នេះ គឺ​ប្រើ​រយៈពេល​ចំនួន​៩​ខែ គិត​ចាប់​ពីថ្ងៃ​បើក​ការដ្ឋាន​នេះ​តទៅ ដែល​បាន​អនុវត្ដ​ឡើង​ដោយ​ក្រុមហ៊ុន​CCES បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង​៥​លាន​ដុល្លារ​អាម៉េរិក ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​ទាំងស្រុង ។ a3

លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ កំណាត់​ផ្លូវ​៥៩៨​នេះ​គឺមាន​សារៈសំខាន់ ណាស់​សម្រាប់ ឲ្យ​មន្ដ្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ​កម្មក រោងចក្រ​បានធ្វើ ដំណើរ​មាន​ភាព​ងាយ ស្រួល ។ ខណ្ឌ​ឬ​ស្សី​កែវ មាន​ផ្លូវ​គមនាគមន៍ ខ្វាត់ ខ្វែង​គ្រប់ ប្រភេទ​រហូត មកដល់ពេលនេះ សរុប​មាន​ចំនួន​៧៨​ខ្សែ ប្រវែង​៣៨៨.៧៨៨​ម៉ែត្រ​ក្នុងនោះ​ប្រភេទ​ផ្លូវ​បេ​ទី មី​ណឺ ប្រមាណ​៩​ខ្សែ​ប្រ វែង ៣៤.១០៥ ម៉ែត្រ ប្រភេទ​ផ្លូវ​ស្រោច​កៅស៊ូ (DBST)២៣​ខ្សែ ប្រវែង​២៧.៣៨០ ម៉ែត្រ ប្រភេទ​ផ្លូវ​ចាក់ សាប ៤៦​ខ្សែ ប្រវែង​៦៩៨​ម៉ែត្រ ប្រភេទ​ផ្លូវ ការ៉ូឡា​៣​ខ្សែ ប្រវែង ៧៩៩ ម៉ែត្រ និង​ប្រភេទ​ផ្លូវ​ដីស​១០៣​ខ្សែ ក្រាល​គ្រួស​ក្រហម ៥១៩​ខ្សែ ។ a4

លោក ប៉ា សុជាតិ​វង្ស បាន​បន្ដថា​៖ ការ​ស្ថា​នា​ផ្លូវ ខ្វាត់ ខ្វែង ដោយ​ក្រាល​បេតុង​ក្រាល​កៅស៊ូ ដ៏​ស្អាត​ទាំង​នៅ​កណ្ដាល​ទីក្រុង​និង​នៅ​ជាយក្រុង និង​ទាំង​នៅ​តំបន់ ជាយក្រុង​នាពេលនេះ​ក៏ដោយ​សារ​មានការ​ចង្អុលបង្ហាញ​ពី សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន​ដែល លោក​បាន​ជម្រុញ និង​លើក ទឹកចិត្ដដ​ល់​មន្ដ្រីរាជកា​រ​អាជ្ញាធរ​ដែនដី និង​វិស័យ​ឯកជន​ឲ្យ ចូលរួម​កិច្ចសហការ​ជាមួយ​វិ​ស​យ័​ឯកជន ដើម្បី​ធ្វើការ​អភិវឌ្ឍ រាជធានី​ភ្នំពេញ​ឲ្យ​មាន​ការរីក ចម្រើន​យ៉ាង​ឆាប់រហ័ស ពិសេស​ការកសាង​ផ្លូវ ថ្នល់​តាម​រូបមន្ដ​រដ្ឋ និង ប្រជាជន​រួមគ្នា​កសាង តែ​ពេលខ្លះ ចំ​បាច់​រដ្ឋ​ក៍​ត្រូវតែ​ចំណាយ​ថវិកា​ទាំងស្រុង​ខ្លះ​ដែរ ។

ក្នុងឱកាស នោះ​ដែល​លោក​ក៍បាន ស្នើឱ្យ​មន្ទីរ​សាធារណៈ ការ​និង​ក្រុមហ៊ុន ម៉ៅការ​ត្រូវ​អនុវត្ដ​ក្នុងការ ស្ថាបនា​នេះ​ឱ្យ​ត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស ឲ្យ​បាន​ម៉ត់ចត់ ។ ក្នុង​បំណង​ដាក់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​បានយូរ​អង្វែង តែ​ត្រូវ​ជៀសវាង គឺ​មិន​ចង់ឱ្យ​ដូច​ពាក្យចាស់​លោក​ពោលថា​៖ ចាក់​ក្រាស់​ស៊ី​តិច តែបើ​ចាក់​ស្ដើង​ស៊ី​ច្រើន និង​ពាក្យ​ក​ប្លែង​ព្រុំ​ម៉ាញ​ថា​៖ តើ​ផ្លូវ​នៅ​ប្រទេស​ណា​ធ្វើ​ជាប់​ជាងគេ ព្រុំ​ម៉ាញ​ថា​៖​មានតែ​ផ្លូវ​ស្រុក​ខ្មែរ​ទេ​ដែល​ធ្វើ​ជាប់​៕