ផ្លូវបេតុងនិងផ្លូវកៅស៊ូតំបន់រង្វង់មូលទូកមាសរងការខូចខាតដោយ សាររថយន្តដឹកដីលើសទម្ងន់អាជ្ញាធរក្រុងនិងជំនាញថានឹងចាត់វិធានការទប់ស្កាត់ ប្រជាពលរដ្ឋនឹងរង់ចាំមើល

កំពង់ឆ្នាំង ផ្លូវបេតុងជុំវិញរង្វង់មូលទូកមាស និងផ្លូវក្រាលកៅស៊ូ៣ខ្សែនៅតំបន់ រង្វង់មូលទូកមាសស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្នុងពេលនេះ បានរងការខូចខាតបាក់ស្រុត និងប៉ោងផុលជាច្រើនកន្លែងដោយសារតែរថយន្តដឹកដីលើសទម្ងន់មិនស្ដាប់ការណែនាំ ។

ក្នុងករណីខាងលើនេះលោកប្រធានមន្ទីរសាធារណ ការខេត្តនិងលោកអភិបាលក្រុងកំពង់ឆ្នាំងថាកន្លងមកធ្លាប់ធ្វើការអប់រំរួចមកហើយតែបើអ្នកបើកបររថយន្តដឹកដីនៅគឃ្លើញនោះមន្ត្រីជំនាញនិងអាជ្ញាធរក្រុង នឹងសហការគ្នាចាត់វិធានការតាមវិធានការច្បាប់ដោយមិនអត់បន្តឱននោះឡើយ ។

ទាក់ទងនឹងករណីនេះលោកយិន សាវេន អភិបាលក្រុងកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៣ ខែមីនា នេះបាននិយាយតាមទូរស័ព្ទឱ្យដឹងថាកន្លងមក២ ទៅ៣ខែនេះអាជ្ញាធរក្រុងធ្លាប់បានហៅអ្នកបើកបររថយន្តដឹកដីមកអប់ពីរបីដងហើយ ដោយបានបញ្ឈប់ការដឹកជញ្ជូនដីគ្មានច្បាប់អនុញ្ញាតរួចហើយ ។

គឺពេលដឹកដីត្រូវមានច្បាប់អនុញ្ញាតពីមន្ទីរជំនាញនិងអាជ្ញាធរ រថយន្តដឹកដីត្រូវដឹកដីទៅតាមទម្ងន់កំណត់ នៃចំណុះរថយន្ត ដោយមិនឱ្យដឹកលើស ចំណុះនោះឡើយ ដូចជារថយន្តចំណុះ៥ តោនតទ្រុងឡើងលើដឹកបាន ៧តោនជាដើម គឺជាទង្វើខុសច្បាប់បច្ចេកទេសនៃរថយន្ត ។ ម្យ៉ាង ទៀតការដឹកដីរថយន្តត្រូវតែមានគំរបមិនឱ្យជ្រុះដីនៅលើផ្លូវឡើយ ហើយពេលមានភ្លៀងក៏មិនអនុញ្ញាតអោយដឹកដីឡើយ និងរយៈពេលពីរបីខែកន្លងមកនេះអាជ្ញាធរពុំបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនដីនៅតំបន់ខាងលើនេះឡើយ ។ ដូច្នេះបើពេលនេះនៅមានរថយន្តដឹកដីខុសច្បាប់បែបនេះនោះមែនអាជ្ញាធរ និងមន្ត្រីជំនាញនិងសហការគ្នាចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងនោះឡើយ ។ដោយឡែក លោក ឆាយ លាភាប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូន ខេត្តកំពង់ឆ្នាំងវិញ បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា ពិតជាពិបា កណាស់រឿងខាងលើនេះ ការងារទទួលខុសត្រូវក្នុងរឿងនេះ គឺសមត្ថកិច្ចចម្រុះ ត្រូវសហការគ្នាចុះបង្ក្រាបទើបមានប្រសិទ្ធិភាព និងក៏ត្រូវមានការគាំទ្រពីរដ្ឋបាលខេត្តផងដែរ ។

 

សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះក៏ធ្លាប់សំណូមពរតាមបណ្ដាញសង្គមផងដែរថា ការដឹកដីនៅតំបន់ខាងលើនេះក្រុមហ៊ុនដឹកដីមិនបានបាញ់ទឹកតាមផ្លូវលំនោះទេបណ្ដាលឱ្យដីហុ យប៉ះពាល់ដល់សុខភាពពួកគាត់និងបើកបររថយន្តលឿនៗណាស់។ប៉ុន្តែមិនដែលឃើញមាន សមត្ថកិច្ចឬអាជ្ញាធរណាមួយ ជួយទប់ស្កាត់មាននោះឡើយ ម្យ៉ាងទៀតផ្លូវបេតុងនិងផ្លូវកៅស៊ូនៅតំបន់ខាងលើនេះដែលកសាងឡើងដោយថវិកាជាតិ បានបាក់ស្រុតប៉ោងផុលជាច្រើនកន្លែងក៏មិនឃើញមន្ទីរជំនាញឬអាជ្ញាធរចាត់វិធានការអោយមានប្រសិទ្ធភាពនោះឡើយ ។ ដូច្នេះចំពោះការសន្យាខាងលើនេះប្រជាពលរដ្ឋរង់ចាំមើលថា តើមន្ទីរជំនាញ និងអាជ្ញាធរក្រុង ចំណាត់ការមានប្រសិទ្ធិភាពដែរឬទេឬក៏បន្តបណ្ដែតបណ្ដោយឲ្យរថយន្តដឹកដីមួយចំនួនខាងលើនេះ បំផ្លាញផ្លូវបេ តុង និងផ្លូវកៅស៊ូរបស់ជាតិជាបន្តទៀត …!! ។រឿងនេះដែរសូមឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង មេត្តាជួយចាត់វិធានការប្រកបដោយប្រសិទ្ធភាពផងចុះ ៕សុខ គឹមសៀន