​កិច្ចប្រជុំ​ស្ដីពី​ការផ្សព្វផ្សាយ​ផែនការ បង្ការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ធំ​

0

​កំពង់ធំ​=​ឯកឧត្តម​គង់​វិមាន​អភិបាលរង​ខេត្ត​អ​ញ្ចើ​ញ​ជា​អ​ធិ​តី​ភាព​ក្នុង​ពិធី​ប្រជុំ​ស្ដីពីរ​ផែនការ បង្ការ បង្ក្រាប​បទល្មើស​ព្រៃ​ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី​អភិបាលស្រុក​ស្ទោង អភិបាលរង​ស្រុក ព្រមទាំង​មន្ដ្រី​តាម​ម​ន្ទឺ​រ​នានា​ជុំវិញ​ខេត្ត​ជាច្រើន​នាក់ កាលពី​ព្រឹក​ថ្ងៃទី​០៨ កញ្ញា ឆ្នាំ​២០១៤​។Image3

លោក ព្រឹម​រដ្ឋា អភិបាលស្រុក​ស្ទោង​បាន​មានប្រសាសន៍​រាយការណ៍​សង្ខេប ស្ដីពី​បទល្មើស​ព្រៃឈើ​ដែល​ធ្លាប់បាន​ផ្សព្វផ្សាយ​ជាច្រើនលើក​ជាច្រើន​សារ​ជូន​ដល់​ប្រជា​ពល​រដ្ន​បាន​យល់ដឹង​ពីរ​ច្បាប់​ព្រៃឈើ ការកាប់​ឈើ​ទ​ទ្រាន់​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ដែល​ធ្វើអោយ​មានទោស​ទន់​ដល់​ខ្លួន​និង​បញ្ឈប់​រាល់​ការប្រព្រឹត្ត​នូវ​អ្វីដែល​ខុសពី​ច្បាប់​ព្រៃឈើ និង​កំពុងធ្វើការ​ផ្សព្វផ្សាយ​បន្តទៅទៀត​ដើម្បីអោយ​ប្រជា​ពល​រដ្ន​បាន​យល់ដឹង​ច្បាប់​ព្រៃឈើ​កាន់តែច្បាស់​។​Image4

លោក​ម៉ាក់ គឹម​ហ៊ុ​ង នាយក​រដ្ន​បាល​សាលាខេត្ត​កំពង់ធំ​បាន​អាន​សេចក្ដីប្រកាស​ស្ដីពី​ផែនការ បង្កា បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ធំ យោងតាម​លិខិត​លេខ ០១៣​ផ​ក​,​កធ ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤​តាម​សេចក្ដីសម្រេច​លេខ ០០៨​សសរ ចុះ​ថ្ងៃទី​១៦/៧/២០១៤ របស់​គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​ទប់ស្កាត់​លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន ដុត​ឈូសឆាយ​និង​ហ៊ុមព័ទ្ធ​ដី​ព្រៃឈើ​ដើម្បី​វាត​យក​ដី​ធ្វើ​កម្ម​សិទ្ធ​=​អនុវត្តន៍​អោយមាន​ប្រសិទ្ធភាព​តាម​បទ​បញ្ចា​លេខ​០០១​ប​.​ប​និង​គោលនយោបាយ​រាជ​រដ្នា​ភិ​បាល ច្បាប់​ការពារ​ធនធានធម្មជាតិ ច្បាប់​គាំពារ​បរិស្ថាន ច្បាប់​ព្រៃឈើ ការបង្ក្រាប​ទប់ស្កាត់​កាន់កាប់​ដោយ​អ​នា​ធិ​តេ​យ្យ​បម្រើអោយ​ការជួញដូរ​ខុសច្បាប់​និង​ការយក​ដី​ដាំ​ដុះ​ជា​កម្ម​សិទ្ធ​លក់ដូរ​អោយ​ជន​នៅ​ពីរ​ក្រោយខ្នង​និង​ជន​ឪ​កាស​និយម​, ព្រៃ​ឡង ព្រៃ​រក្សា​ការពារ ព្រៃ​ស្រាវជ្រាវ​និង​ព្រៃរបស់​រដ្ន និង​ការដឹក​ជ​ញ្ចូ​ន​កែឆ្នៃ​ដោយ​គ្មាន​ច្បាប់​ក្នុង​តំបន់​ភូមិសាស្ដ្រ​ទូទាំង​ខេត្ត​, អង្គភាព​រដ្ន​បាល​ព្រៃឈើ​គ្រប់​ថ្នាក់ គ្រប់ផ្នែក សង្កាត់ និង​កងកំលាំង​ទាំង​៣​ឈរជើង ឬ​ចល័ត​តាម​ស្ថានភាព​ជាក់ស្ដែង​, ការផ្សព្វផ្សាយ​ច្បាប់​បទ​ដ្ថា​ន​នានា​ពាក់ព័ន្ធ​អំពើ​បទល្មើស​ព្រៃឈើ​ដល់​ប្រជា​ពល​រដ្ន​ទូទៅ​តាម​ភូមិ ឃុំ និង​តាម​ព្រៃ​, ស្រង់​ស្ថិតិ​មុខសញ្ញា​ពាក់ព័ន្ធ​និង​បទល្មើស ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​ការកាប់​ទន្ទ្រាន​ដីព្រៃ​, បង្កើត​យន្ដការ​គ្រប់គ្រង​ថែរក្សា​ដី​ដែល​ទទួលរង​ការកាប់បំផ្លាញ ដកហូត​ឬ​ថែរក្សា​ដោយ​អាជ្ញាធរ ឬ​បញ្ចូនទៅ​ស្ថាប័ន តុលាការ អោយបាន​គង់វង្ស​និង​មាន​ប្រសិទ្ធភាព ,​ការដោះស្រាយ​និង​ការទទួលខុសត្រូវ​ដឹកនាំ​បញ្ចា​ដោយ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​ឃុំ សង្កាត់​។Image5

​ ឯកឧត្តម​គង់​វិមាន បាន​មានប្រសាសន៍ថា បង្កើន​ការផ្សព្វផ្សាយ​សង្កត់ធ្ងន់​លើ​ការងារ​ចាស់​ដែល​បាន​ផ្សព្វផ្សាយ កន្លងមក តាម​ការចាត់​តាំងរបស់​ឯកឧត្តម​អភិបាលខេត្ត ក្នុងការ​រឹតបន្តឹង​ដល់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ទប់ស្កាត់ បង្ក្រាប​និង​ផ្សព្វផ្សាយ​ដល់​ប្រជា​ពល​រដ្ន​អោយ​ទូលំទូលាយ​ពាក់ព័ន្ធ​និង​ការចូលរួម​ថែរក្សា​ព្រៃឈើ​ធនធានធម្មជាតិ​,​ទប់ស្កាត់​ការ​ឈូសឆាយ​រុករាន​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​,​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​ទាំងឡាយ​អោយអស់​ពីរ​សមត្ថភាព​ជូន​ប្រជា​ពល​រដ្ន​ដោយ​Image2

យកចិត្តទុកដាក់​, ការពិនិត្យ​ការ​លួច​ដាក់​ប៉ុស្ដិ​ពិនិត្យ​ដោយ​អាណា​ធិ​តេ​យ្យ កុំអោយ​មាន​ព្រោះ​កន្លងមក​ត្រូវបាន​ពិនិត្យ​រួចរាល់​ហើយ ម្យ៉ាងទៀត​ដី​តំបន់​២​និង​តំបន់​៣​ការពារ​អោយបាន​តឹងរឹង​បំផុត​ដើម្បី​ទប់ស្កាត់​បទល្មើស​កុំអោយ​មាន​ក្នុង​ខេត្តកំពង់ធំ ,​ដាក់​ការផ្សព្វផ្សាយ​ពី​ថ្នាក់ភូមិ ឃុំ ស្រុក ដើម្បីអោយ​ប្រជា​ពល​រដ្ន​បាន​យល់​ពី​ផ្លូវច្បាប់​និង​មានការ​ចូលរួម​សហកា​រ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ទប់ស្កាត់​បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ​ទាំង​លើគោក ទាំង​ក្នុង​ទឹក និង​រាយការណ៍​ជាប្រចាំ​ខែ​៕​ប៊ុន​រិទ្ធី​ ​