ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤៥៦ គ្រួសារនិងឧបត្ថម្ភស៊ីម៉ង់៤០តោន សម្រាប់ធ្វើផ្លូវបេតុងនៅក្នុងឃុំព្រៃគ្រីជើងស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់
ឆ្នាំង ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយចន្ថា សមាជិកក្រុមប្រឹក្សាខេត្តរួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី១៥ខែមីនា ឆ្នាំ២០២២នេះបានចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិតាតាន់ ឃុំព្រៃគ្រីជើង ចំនួន
៤៥៦គ្រួសារ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន៤០ តោន ជូនអាជ្ញាធរឃុំសម្រាប់ធ្វើផ្លូវបេតុងក្នុងឃុំព្រៃគ្រីជើងស្រុកជលគីរីខេត្ត កំពង់ឆ្នាំង ។

ឯកឧត្តមអភិបាលខេត្តនៅក្នុងឱកាសនោះក៏បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា ដើម្បីទទួលបានសុខសន្តិភាពនិងមានការអភិវឌ្ឍគ្រប់វិស័យនៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋយើងត្រូវតែចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺភូមិឃុំមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ គ្មានចោរកម្មគ្មាន
គ្រឿងញៀនគ្មានក្មេងទំនើងនិងគ្មានអំពើហឹង្សានៅក្នុងគ្រួសារ ។

ឯកឧត្តមបានបន្តទៀតថា តាមគម្រោងផែនការរបស់ខេត្តមន្ទីរអភិវឌ្ឍន៍ជនបទនិងកសាងស្ពានចំនួន១០កន្លែងនៅតាមផ្លូវមាត់ទន្លេ ពីឃុំកោះថ្កូវទៅមកកាន់ទីរួមស្រុកជលគិរី ។

ក្នុងនោះផ្លូវពីសាលាស្រុកជលគីរីទៅកាន់ឃុំពាមឆ្កោកគឺ ក្រុមហ៊ុនកូរ៉េនិងជួយកសាងជាផ្លូវបេតុង ហើយផ្លូវនៅក្នុងឃុំព្រៃគ្រីជើងទាំងអស់ និងកសាងជាផ្លូវបេតុងផងដែរជាមួយ គ្នានេះដែរ ឯកឧត្តមបានសន្យាថា នឹងអភិវឌ្ឍន៍ស្រុកជលគីរីអោយក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំងអស់សូមរួមគ្នាអនុវត្តវិធានការ ៣កុំនិង៣ការពារដើម្បីចូលរួមគ្នាទប់ ស្កាត់ការរាលដាលជំងឺកូវីដ១៩ឬអូមេក្រុងនៅក្នុងមូលដ្ឋានរបស់យើង។

នៅក្នុងកម្មវិធីខាងលើនេះ ឯកឧត្តមនិងក្រុមការងារ ក៏បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤៥៦គ្រួសារ នៅ ក្នុងភូមិតាតាន់ ឃុំព្រៃគ្រីជើងដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ​ ១០គីឡូ ,ត្រីខ១យួរ ,ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ៕ សុខ គឹមសៀន