កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាការ

0

ខេត្តព្រះសីហនុ៖  លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថាជនសង្ស័យចំនួន ០៣នាក់(ស្រី០២)ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលា ដំបូងខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១៦ខែមិនាឆ្នាំ ២០២២ នេះហើយពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុក គ្រឿង ញៀនដោយ ខុសច្បាប់។

ជនសង្ស័យមានឈ្មោះ ទី១.ឈ្មោះ ជា ដាលី ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ នំបញ្ចុក រស់នៅ ភូមិ០១ សង្កាត់លេខ ៤  ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី២-ឈ្មោះ សុខ គឿន ភេទប្រុស អាយ៤៩ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិប្រាកដ  រស់នៅ ភូមិ០១សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។ទី៣-ឈ្មោះ សួន សារ៉ាន់  ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចាប់ហួយ  រស់នៅ ភូមិ០១សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ។ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួននៅវេលា ម៉ោង១៤និង ៤០នាទី ថ្ងៃទី១៣ខែមិនា ឆ្នាំ ២០២២ នៅត្រង់ចំនុចភូមិ០៥សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្រោយចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន:ម្សៅសថ្លាចំនួន៤៧កញ្ចប់ទម្ងន់៤៨៤.៨៩ក្រាមថ្លឹងទាំងសំបក-ខ្សៀជក់ចំនួន០១-ទូរសព្ទ័០៤គ្រឿង -ជញ្ជីង០១-ម៉ូតូ០១-ប្រាក់ដុល្លារ៤៨០ដុល្លារនិងថង់ខ្ចប់ថ្នាំ ញៀន មួយចំនួនផងដែរ។

 បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ រូមនិងវត្តុតាង ត្រួវបានសត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះ សីហនុកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១៦ ខែ មិនា ឆ្នាំ២០២២ នេះហើយ ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

(ដោយនាគសមុទ្រ)