បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើក​ម៉ូតូ​រ៉េ​ពេញ​ផ្លូវ​ទៅ​បុក​រថយន្ដ​បា​ឡែន​មួយគ្រឿង បណ្ដាលអោយ​រងរបួស​ខ្លួនឯង​

0

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ចំហៀង​ខាងឆ្វេង​រថយន្ត​កាមរី​បា​ឡែន​បណ្តាល​ឱ្យ​ម៉ូតូវ​វៀច​កង់​មុខ ចំណែក​រថយន្ត​បែក​ស្តុប​មុខ និង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រង​របួស ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង

១០​និង​៣០​នាទី​យប់​ថ្ងៃទី ៨ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ពេទ្យធ្មេញ កាន់ ស៊ីណា​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BY-7374 ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​លេខ​៧០ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​ចំហៀង​ខាងឆ្វេង រថយន្ត​កាមរី​បា​ឡែន ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-0318 ជិះ​ដោយ​បុរស​នារី​ពីរ​នាក់ បញ្ច្រាសទិស​គ្នា បណ្តាល​ម៉ូតូ​វ​វៀច​កង់​មុខ ចំណែក​រថយន្ត​បែក​ស្តុប​មុខ និង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រង​របួស​៕​

1 2