ម៉ូតូ​ហុងដា ឌ្រឹ​ម​សេ​១២៥ បើក​លឿន​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា ឌ្រឹ​ម​សេ​១២៥ របួសធ្ងន់​និង​ស្រា​ល់ ពីរ​នាក់ នៅ​ខាងកើត​វិមានឯករាជ្យ​

0

​ភ្នំពេញ ៖ យ៉ាងហោច​ណាស់​បុរស ២​នាក់ ត្រូវ​របួស​ធ្ងន់​ស្រាល​ដោយសារ​ពួកគេ​ជិះ ២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​នៅ​ចំណុច​ខាងកើត​វិមានឯករាជ្យ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម  កែង​និង​ផ្លូវ​ព្រះសីហនុ​ក្នុង​សង្កាត់​បឹង​ទន្លេបាសាក​ខណ្ឌ​ចំការមន​កាលពី​វេលា​ម៉ោង​១១​និង ៣០​

នាទី​យប់ ថ្ងៃទី​០៨ ខែ​កញ្ញា​ឆ្នាំ ២០១៤​។​
​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​បុរស ២​នាក់​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​ហុងដា ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-1010 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈពេល​មកដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ១CA-8137​ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូចគ្នា ធ្វើឲ្យ​ម៉ូតូ​ទាំង​ពីរ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលឲ្យ​របួសធ្ងន់ និង​ស្រាល​ទាំងសងខាង​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹង​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ភ្លាមៗ​។​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​អូស​យកទៅ​រក្សាទុក​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ នា​ពេល​ក្រោយ ៕ 

1 2 3