ប្រកាស​សេចក្តីសម្រេច​តែងតាំង​ប្រធាន​គណកម្មាធិការ​បក្ស​ស្រុក​សាមគ្គី​មានជ័យ​

0

​កំពង់ឆ្នាំង​៖  ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៤  នេះ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​សេចក្តីសម្រេច​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សាមគ្គី​មានជ័យ​។ ពិធី​នេះ​

ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សាមគ្គី​មានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ខេត្ត​/ ស្រុក​ឃុំ​ក្នុង​ស្រុក​សាមគ្គី​គ្រប់​លំដាប់​ថ្នាក់​យ៉ាងច្រើន​កុះករ​។​
​ឯកឧត្តម​ម៉ាត់​ម៉ូត​អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​បាន​អាន​សេចក្តីសម្រេច​លេខ​២៧៥៨៤​សស​.​គក​ចុះ​ថៃ្ង​ទី​២៨​ខែ​សីហា​ឆ្នាំ​២០១៤​របស់​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​តែងតាំង​លោក​កៅ​ហុន​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សាមគ្គី​មានជ័យ​ជំនួស​លោកមូ​សំបាន​អតីត​ប្រធាន​គណបក្ស​ស្រុក​សាមគ្គី​មានជ័យ​ត្រូវបាន​ចូលនិវត្តន៍​។​
​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​ឯកឧត្តម​ឈួ​រច័ន្ទ​ឌឿ​ន​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា​៖​ការកែសម្រួល និង តែងតាំង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សាមគ្គី​មានជ័យ ក្នុង​បំណង​ពង្រឹង​នូវ​កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ នៅ​ថ្នាក់​មូលដ្ឋាន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​អោយ​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របពេល​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​និង​អនុវត្ត​នូវ​គោលនយោបាយ​កំណែ​ទំរង់​ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ដើម្បី​កំណើន​ការងារ​សមធម៌​និង ប្រសិទ្ធភាព​នៅ​កម្ពុជា​ដែល​ឈាន​ទៅ​សម្រេច​អោយបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង​។​
​ឯកឧត្តម​ឈួ​រច័ន្ទ​ឌឿ​ន​ក៏បាន​លើកឡើង​ទៀត​ថា​៖​ទោះបី​កន្លងមក​បាន​គណៈបក្ស​បាន​សម្រេច​នូវ​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាច្រើន និង​ល្អប្រសើរ​យ៉ាងណាក្តី​សូម​លោក​ប្រធាន​គណបក្ស​ទើប​តែងតាំង​ថ្មី​ត្រូវ​សហការ​ជាមួយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ថ្នាក់​មូលដ្ឋាន​ត្រូវ​រួម​សាមគ្គី​គ្នា​ខិតខំ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​និង​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ និង​កសាង​ភាព​រីកចម្រើន​នៅ តាម​មូលដ្ឋាន​ធ្វើអោយ​ជីវភាព ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធារ​និង​ល្អប្រសើរ​ជាង​មុន​ថែមទៀត​។​
​ដោយ​លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សាមគ្គី​មានជ័យ​ទើប​និង​តែងតាំង​ថ្មី ត្រូវខិតខំ​បំពេញ​មុខងារ​របស់​ខ្លួន ដើម្បី​បម្រើ​ជា​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​អោយបាន​ល្អ   កុំអោយ​មាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ  កត្តា​អាទិភាព​គឺ​ត្រូវ​រួមគ្នា​ជាមួយ​ថ្នាក់​ក្រោម​ដោះស្រាយ​បញ្ហា​ប្រឈម​និង​កង្វល់​ផ្សេងៗ​ជូន​ពួកគាត់​អោយបាន​ទាន់​ពេលវេលា ជា​ពិសេស​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្រោះធម្មជាតិ​នៅក្នុង​ស្រុក​អោយ​បា​ម​ល្អ​៕​

10347616_1464153773864461_1886398216125038302_n 10620577_1464153867197785_4406085514920529121_n 10660185_1464153580531147_3585732081953850800_n