ឈុន សុវណ្ណ​ភក្តី ផលិតករ​វ័យក្មេង​បំផុត ចេះ​និពន្ធ​បទ​ភ្លេង​ថ្មី រើស​បាន​ពី​ធុងសំរាម​

0

​ភ្នំពេញ​៖ មាន​ប្រិយមិត្ត​ជាច្រើន បាន​ឆ្ងល់​ថា តើ ឈុន សុវណ្ណ​ភក្តី ចា​ហ្វា​ង​ផលិតកម្ម BKS ជា​នរណា ? មាន​ប្រវត្តិ​សិក្សា​លើ​បទ​ភ្លេង យ៉ាងម៉េច​ដែរ ទើប​អាចបង្កើត​សាច់ភ្លេង​ជា​ស្នាដៃ​កូន​ខ្មែរ បាន​យ៉ាង​ល្អ​ដូចនេះ ? ​មួយ​ប្រាវ​របស់ ផលិតកម្ម BKS ដែល​ចេញផ្សាយ លើ​អន​ឡាញ ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង​កូន​ខ្មែរ ដោយ​ប្រកាន់​គោលជំហរ​មិន​ចម្លង​ពី​គេ​នោះ បានធ្វើ​ឲ្យ​ផលិត​ម្ម​មួយ​នេះ មានមុខ​គួរសម ក្នុង​សង្វាក់​ឧស្សាហកម្ម​សិល្បៈ ។​ "​

ខាង​ផលិតកម្ម BKS មិនមែនជា​ផលិតកម្ម ដែល​ចម្លង​បទ​ពី​បរទេស​ឡើយ ហើយ​រាល់​បទ ចម្រៀង​នៅ​ផលិតកម្ម មួយ​នេះ បើ​មិន​បានធ្វើ​ខ្លួនឯង​គឺ​មិន​អស់ចិត្ត ព្រោះថា​អ្នក​ស្តាប់​ភាគច្រើន​គាត់​ដឹង​ណាស់ ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តែម្តង ធ្វើ​ស្រួល​មិន​ស្រួល​ប្រាកដជា​គាត់​យកទៅ​រិះគន់​ជាមិនខាន​" ។ នេះ​បើតាម​សម្តី​របស់ ឈុន សុវណ្ណ​ភក្តី បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង កាលពី​ព្រឹក​មិញ​នេះ ។​Chhun Sovanpheakdy

តារាចម្រៀង និង ចា​ហ្វា​ង​វ័យ ១៨ ឆ្នាំ​រូបនេះ​បាន​បន្តថា "​ដើមចម ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាចបង្កើត​បទ​ភ្លេង​ថ្មី​បាន បើ​និយាយ​ទៅ​មាន​ប្រិយមិត្ត​ជាច្រើន​ថា​ខ្ញុំ​អួត តែ​វា​ជា​រឿង​ពិត ដោយ​ដើមទី ខ្ញុំ​បាន​ទៅ​ស្ទី​ត​យ៉ូ មួយកន្លែង ហើយ រើស​បាន​ក្រដាស់ ណូ​ត​ភ្លេង ដែល​គេ​បោះចោល​ក្នុង​ធុងសំរាម​ទៅហើយ​យកមក​ទុក​មើល ហើយក៏​រៀន​បទ​ភ្លេង​ខ្លួនឯង ។ ដោយ​ចំណង់​ចំណូលចិត្ត​ចូលចិត្ត​អ្វីដែល​ថ្មីៗ ហើយក៏​មិន​ចូលចិត្ត​រៀន​សាច់ភ្លេង​ពី​គេ​ដែលមាន​ស្រាប់ ខ្លួន​ក៏បាន​បង្កើត​សាច់ភ្លេង​ថ្មីៗ ដោយ​ព្យាយាម​គិត​លើ​ណូ​ត​ភ្លេង និង​ឈាន​ជើង​ចូល​វិថី​សិល្បៈ​តែម្តង " ។

ក្នុងចំណោម​ម្ចាស់​ផលិតកម្ម ក្នុងស្រុក​ជាច្រើន ដែលមាន​អាយុ ខ្លះ ៣០ និង ៤០ ឆ្នាំ​ទៅហើយនោះ មានតែ ឈុន សុវណ្ណ​ភក្តី មួយ​គ​ត ដែលមាន​អាយុ​ក្មេង​ជាងគេ ​ត្រឹមតែ ១៨ ឆ្នាំ បាន​បន្តជីវិត​ដ៏​កំសត់​របស់ខ្លួន​មុន​ឈាន​ជើង​ចូល​សិល្បៈ ថា "​ដោយសារតែ​ចិត្ត​ស្រលាញ់​សិល្បៈ ខ្លួន​បាន​លួច​រៀន​សាច់ភ្លេង​ដោយ​ខ្លួនឯង ហើយ​ឧបករណ៍​ដែល​បង្កើត​សាច់ភ្លេង​ទាំងនោះ ត្រូវបាន ឪពុក​របស់ខ្លួន យ​កក​ម្រេច​ចោល​ម្តង​ហើយ​ម្តងទៀត ដោយ​ហាម​មិន​ឲ្យ​ដើរ​លើ​វិថី​នេះ ។ ក៏ប៉ុន្តែ​នៅ​ទីបំផុត ដោយ​លោក យល់​ពី​អារម្មណ៍​របស់ខ្ញុំ ក៏បាន​អនុញ្ញាតិ​ឲ្យ​បន្ត​លើ​មាគ៌ា​នេះ​តែម្តងទៅ " ។

ក្រៅពី​ការធ្វើ​សាច់ភ្លេង និង​និពន្ធ​ទំនុកច្រៀង ឈុន សុវណ្ណ​ភក្តី ក៏មាន​ជំនាញ​ខាង​គ្រប់គ្រង​លើ ស្ទី​ត​យ៉ូ ក្នុង​ការថត​សំលេង ក៏​កាត់ត​ជាដើម​។​ ​ជា​ចុងក្រោយ ភក្តី បាន​បញ្ជាក់ថា "​ជាមួយនឹង​រឿង​ខាងលើ​ដ៏​ជូរចត់​មុន​ឈាន​ជើង​ចូល​សិល្បៈ​នេះ ខ្លួន​ក៏​គ្រោង​នឹង​ចេញ​បទ​ចម្រៀង ដែល​និយាយ​អំពី​ជីវិត​ពិត​របស់ខ្លួន ក្រោម​ចំណងជើង​ថា "​ជីវិត​ដ៏​សែន​លំបាក​លើ​វិថី​សិល្បៈ​" ត្រៀម​ចេញ​វ៉ុល ១ តែម្តង បើសិនជា​ធ្វើ​ទាន់ "៕​