អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារសាខាកាកបាទ ក្រហមខេត្តកំពង់ឆ្នាំងនាំអំណោយផ្ដល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន 8 គ្រួសារក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាល
រងខេត្តនៅរសៀលថ្ងៃទី 29 ខែមីនាឆ្នាំ 2022 បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងនាំអំណោយទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន 8 គ្រួសារនៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត កំពង់ឆ្នាំងក៏បានមានប្រសាសន៍ថា គ្រោះធម្មជាតិ ដែលតែងតែ កើតឡើងនៅគ្រប់ទីកន្លែងគ្មានអ្នកណាចង់បាននោះទេ ប៉ុន្តែយើងចៀស
មិនរួចឡើយ ។ ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមសោក
ស្ដាយទ្រព្យសម្បត្តិ របស់បងប្អូន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះ របើកដំបូលនិងជញ្ជាំង ។ ជាមួយគ្នានេះដែរ ឯកឧត្តមសូមឱ្យបងប្អូនចូលរួមប្រុងប្រយ័ត្នថែរក្សាអនាម័យ និងអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ 3កុំ 3 ការពារដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ។

នៅក្នុងឱកាសនោះដែរលោក ជំទាវ ប៊ន សុភីអភិបាលរង
ខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងដែរថា ទីណាជួប ការលំបាកជួប គ្រោះធម្មជាតិ ទីនោះមាន កាកបាទ ក្រហម តែងតែជួយទុក្ខធុរៈរបស់បងប្អូនជានិច្ចជាកាល ។

ថ្ងៃនេះផងដែរ លោកជំទាវ សូម ពាំនាំនូវបណ្តាំផ្ញើសាកសួរសួរសុខទុក្ខ ពី ចម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងសូមនាំនូវអំណោយកាកបាទ
ក្រហម មកដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន 8 គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មី១កេះ ឃីត ១ កញ្ចប់ថវិកា ១០ម៉ឺនរៀល ដោយឡែកផ្ទះរងគ្រោះធ្ងន់ជាងគេ ១គ្រួសារ ទទួលបានថវិកាបន្ថែមចំនួន 40 ម៉ឺនរៀលផងដែរ ។

សូមបញ្ជាក់ដែរថា ផ្ទះប្រជាពលរដ្ឋចំនួន 8 ខ្នងផ្ទះបានរងគ្រោះដោយខ្យល់កន្ត្រាក់មានលំបាក់ដល់ដី របើកដំបូលនិងរបើកដំបូល កាលពីរសៀលថ្ងៃទី 27 ខែមីនា
ឆ្នាំ 20 22 នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស៕ សុខ គឹមសៀន