រថយន្តសាំយ៉ុងមួយគ្រឿងបែកកង់ក្រឡាប់ក្អួតចេញសុទ្ធតែឈើ

ខេត្តព្រះវិហារ:ព័ត៌មានបឋមលោកជំនាញអើយមើលផង!រថយន្តសាំយ៉ុងមួយគ្រឿងគ្មានស្លាកលេខជួបគ្រោះថ្នាក់ចរាចរណ៍បែកកង់ក្រឡាប់ផ្ងាជើង បណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាល។

ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០ព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២៩២២ នៅចំណុចគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅភូមិរំចេកខាងជើងទ្រីភាព ខេត្តព្រះវិហារ។

អ្វីដែលគួរអោយកត់សំគាល់នោះគឺរថយន្តខាងលើដឹកឈើពេញតែមន្ត្រីជំនាញហាក់មិនដឹងមិនឮ តើដូចអ្វីដែលមហាជនរិះគន់ពិតមែនដែរឬទេ?

ក្នុងហេតុការណ៍នោះដែរក៏មានប្រភពខ្លះបានអោយដឹងថារាល់ថ្ងៃរាល់យប់គេសង្កេតឃើញមានរថយន្តជាច្រើនគ្រឿងដឹកឈើឆ្លងកាត់តំបន់ខាងលើតែក៏មិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់បង្ក្រាបដែរទាំងអស់នេះហើយដែលជាហេតុនាំអោយមានការវិនាសសកម្មព្រៃឈើជាបន្តបន្ទាប់។

ជុំវិញករណីខាងលើយើងក៏មិនទាន់ដឹងថាគេយករថយន្តដឹកឈើដែលក្រឡាប់នោះទៅណាឬក៏មន្ត្រីជំនាញនៅតំបន់ខាងលើយកទៅណាដែរ។ដូច្នេះមានតែរងចាំតាមដានមើលបន្តទៀតនៅលេខក្រោយ។ដោយបងខា