ពិធីសច្ចាប្រណិធាននិងបំពាក់កន្សែងដល់នវកាយរិទ្ធចំនួន៤០នាក់នៅវិទ្យាល័យស្ទឹងសែន

ខេត្តកំពង់ធំ ÷លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែនបានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែងនវកាយរឹទ្ធិចំនួន៤០នាក់នៅវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ។ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអប់រំយុវជននិងកីឡា លោកមេឃុំ និងមន្ត្រីរាជការនៅក្នុងទ្យាល័យស្ទឹងសែន ព្រឹកទី៣០ ខែមីនាឆ្នាំ២០២២។

លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែនបានឡើងធ្វើរបាយការណ៍ជូនពិធី ថ្ងៃនេះនៅក្នុងវិទ្យាល័យស្ទឹងសែនមានកិត្តិយសណាស់ដោយមានវត្តមានលោក/សី ដែលជាតំណាងអាណាព្យាបាលអាជ្ញាធរសហគមន៍ នេះសបញ្ជាក់អោយឃើញពីការយកចិត្ត ទុកដាក់របស់តំណាងអាជ្ញាធរសហគមន៍ក្នុងវិស័យអប់រំ។ជាមួយគ្នានេះដែរក្នុងនាមខ្ញុំជានាយ កលោកគ្រូអ្នកគ្រូសិស្សានុសិស្សវិទ្យាល័យស្ទឹងសែនទាំងអស់សូមគោរពថ្លែងអំអរគុណចំពោះគណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងកម្មវិធីបំពាក់កន្សែងនវកាយរឹទ្ធិជាតិកម្ពុជានិងសង្គ្រានឆ្នាំថ្មីខាងមុខនេះ។

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងដល់នវកាយរិទ្ធនៅវិទ្យាល័យស្ទឹងសែន លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែនក៏បានមានប្រសាសន៍ ដល់អ្នកចូលរួមទាំងអស់ត្រូវតែយកចិត្តទុកដាក់ និងអនុវត្តការងារឲ្យបានល្អនៅក្នុងសាលារៀន ដើម្បីជាគំរូល្អដល់សិស្សានុសិស្សជំនាន់ក្រោយបន្តទៀត ពិសេសក្រុមកាយរឹទ្ធចំនួន៤០នាក់ត្រូវតែបំពេញតួនាទីនិងភារកិច្ចឲ្យបានល្អប្រសើរឡើង។

លោកអភិបាលរងក្រុងស្ទឹងសែនក៏មានមតិផ្ដាំផ្ញើសូមឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ពិសេសអាណាព្យាបាលនិងឪពុកម្ដាយសូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារការគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតរបស់បងប្អូន។ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជ្រើសរើសជ្រើសរើសឃុំសង្កាត់ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។