សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វិធាន​ការហាម​ជក់បារី និង​បង្អុ​យ​ផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ​

0

​សៀមរាប ៖ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ និង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ការចូលរួម​លើកកម្ពស់​ក្នុងការ​ទប់ស្កាត់​នូវ​ផលប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​បរិស្ថាន ដែល​កើតឡើង​ដោយសារ​បារី កាកសំណល់​បារី និង​ផ្សែង​បារី ឯ​.​ឧ ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ដ៏​

ខ្ពង់ខ្ពស់​ឯ​.​ឧ​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន អ​ញ្ផើ​ញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វិធាន​ការហាម​ជក់បារី និង​បង្អុ​យ​ផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ នា​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដោយមាន​វត្តមាន​ចូលរួម​ពី​គណៈ​អភិបាលខេត្ត មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជីវកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ និស្សិត​បាន​ចូលរួម​ផងដែរ​។​ ​Image2

ក្នុង​កិច្ច​ស្វាគមន៍​របស់​ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា អ្នក​ជក់បារី និង​អ្នក​ស្រូប​ផ្សែង​បារី​អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ស្ងួត ដាច់​ស​សៃ​ឈាម​ខួរក្បាល មហារីក​មាត់ គាំងបេះដូង ក្រិន​ស​សៃ​ឈាម មហា​រី​ក្រពះ ប្លោកនោម​របស់​អ្នក​ជក់ និង​អ្នក​នៅ​ជុំវិញ ជាពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ អាចធ្វើ​ឲ្យ​ទារក​កើតមក​ខ្វះ​ទំងន់ និង​មាន​រាងកាយ​មិន​គ្រប់លក្ខណៈ​។​

​ ​ថ្លែង​ក្នុង​ឳ​កាស​នោះដែរ​ឯ​.​ឧ ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា គោលបំណង​ក្នុង​អង្គសិក្ខាសាលា​នេះ ដើម្បី​ចូលរួម​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ​ទេសចរណ៍ មន្ត្រីរាជការ​ពី​ការរង​គ្រោះ​ដោយសារ​ផ្សែង​ផលិតផល​ថ្នាំជក់ ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​អ្នក​នៅ​ជុំវិញ ពិសេស​ភ្ងៀ​វ​ទេសចរណ៍ ជួយ​ជំរុញ​ការការពារ​បរិស្ថាន និង​ការកាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ។Image1

ឯ​.​ឧ ហោ សារុន បា​នប​ញ្ផា​ក់ថា ការប្រើប្រាស់​ថ្នាំជក់​គឺជា​ក​ត្កា​ប្រឈម​ខ្ពស់​ដែល​នាំ​ឲ្យ​កើត​ជំងឺមហារីក​ថ្នាំជក់​គឺជា​ឃាតករ​ដែល​សម្លាប់​មនុស្ស​ប្រមាណ​៦​លាន​នាក់​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ដែល​ក្នុងនោះ​មនុស្ស​ចំនួន​៦​សែន​នាក់​បាន​ស្លាប់​ដោយសារ​ការ​ស្រូប​ផ្សែង​ថ្នាំជក់​ពី​គេ ដែលជា​ក​ត្កា​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​ជាខ្លាំង ហើយ​បើ​គ្មាន​វិធានការ​គ្រប់គ្រង​ឲ្យ​បាន​ម៉ឹងម៉ាត់​ពី​ការប្រើប្រាស់​ថ្នាំជក់ នោះ​ចំនួន​អ្នកស្លាប់​នឹងមាន​ការកើនឡើង​។ ​លោក ខេង ខេមរា​