លោកឧត្ដមសេនីយ៍ទោ ហួត សុធី អញ្ជើញសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាលក្រមសីលធម៌ ខ្លីដល់កងម្លាំងនគរបាល និងកម្លាំងប្រជាការពារ នៅអធិការដ្ឋាននគរបាលក្រុងសំរោង

ឧត្តរមានជ័យ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាលក្រមសីលធម៌ ខ្លីដល់កងម្លាំងនគរបាល និងកម្លាំងប្រជាការពារ ស្តីពីការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងកិច្ចដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៨ ស.ណ.ន របស់ក្រសួងមហាផៃ្ទ ស្តីពី ការចាត់តាំងចលនាកម្លាំងប្រជាការពារ នៅអធិការដ្ឋាននគរបាលក្រុងសំរោង ។

ក្នុងពិធីបើកវគ្គសំណេះសំណាល និងបណ្តុះបណ្តាលនេះក៏មានការអញ្ជើញពី លោកស្នងការរងទទួលផែនការងារសេនាធិការ លោកស្នងការររង ជំ.ដឹកនាំការិ.សរុបវិភាគ លោកអធិការ លោកអធិការរង មន្ត្រីនគរបាលជាសិក្ខាកាម និងកន្លងប្រជាការពារ សរុបចំនួន ១៥០ នាក់/ស្រី ០៥ នាក់ ។

ឆ្លៀតក្នុងឱកាសនោនោះ លោកស្នងការ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនកម្លាំងប្រជាការពារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមសហការជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅតាមក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។ ជាពិសេស នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងក្នុងយុទ្ធនាការឃោសនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ឲ្យទទួលបានលទ្ធផលល្អប្រសើរផងដែរ ។

ក្នុងពិធីខាងលើនេះផងដែរ លោកស្នងការ ក៏បានឧបត្ថមនូវថវិកាជូនដល់កម្លាំងប្រជាការពារចំនួន ១០០ នាក់ ដោយម្នាក់ទទួលបានចំនួន ១០,០០០ រៀល សរុបរួមអស់ចំនួន ១,០០០,០០០ រៀល ៕ដោយ:ចាន់ ធី