​រថយន្ត​កុងតឺន័រ​បើក​បុក​ការ​មី​ឆ្លាម​របស់​មន្ត្រី​យោធា​ម្នាក់ រួច​ចុះមក​ទាត់​រថយន្ត​គេ​បង្កជម្លោះ​

0

​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ ពណ៌​ស ១​គ្រឿង​បើក​លឿន​មកដល់​ចំណុច​ផ្លូវកែង​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​ឆ្លាម ពណ៌​ខ្មៅ ១​គ្រឿង​របស់​មន្ត្រី​យោធា​ម្នាក់​បណ្តាល​ឲ្យ​ខូចខាត​ក្រ​ពឺត​មួយ​ចំហៀង​ខាងស្តាំ​រួច​តៃកុង​រថយន្ត​កុងតឺន័រ​បាន​ចុះមក​ទាត់​រថយន្ត​ឆ្លាម​កើតជា​ជម្លោះ​មិន​ព្រម​សង​ថ្លៃ​ការខូចខាត​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​និង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​។​ ​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង ១០​នាទី យប់​ថ្ងៃទី​២៤ កុម្ភៈ ២០១៤ នៅតាម​ផ្លូវ​មុនី​រ៉េត​កែង​ផ្លូវ​វ៉េងស្រេង ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូ​គី​ម៊ិ​ច​ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​បន្ទាប់ពី​ការចរចា​គ្នា​មិនត្រូវ រថយន្ត​ទាំង ២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​បន្ត​៕01 03 04