ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី

0

កំពង់ធំ÷ លោកសាយ គឹមឡម ឣភិបាលស្រុកស្ទោង បានបញ្ជាកងកម្លាំងជួយឣន្តរគមន៍ ពន្លត់ឣគ្គីភ័យសង្គ្រោះផ្ទះប្រជាពលរដ្ឋនៅភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ម៉ោង៨:២២នាទី។ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន១ខ្នងខូចខាតទាំងស្រុង មូលហេតុដោយសារចរន្តអគ្គិសនី។

ដោយមានការបញ្ជាពីលោក សាយ គឹមឡម ឣភិបាលស្រុក ជាគណៈបញ្ជាការឯកភាពស្រុក និងលោកលោកវិរៈសេនីយ៍ឯក យ៉ង សំ អធិការ នៃឣធិការដ្ឋាននគរបាលស្រុកស្ទោង បានអន្តរាគមន៍ពន្លត់អគ្គីភ័យឣស់២ឡានគឺ អធិការដ្ឋាននគរបាលស្រុកស្ទោង១គ្រឿងឡានទឹកក្រុមហ៊ុន ឧកញ៉ា លីម ប៊ុណ្ណា១ឡ្រឿង និងកងកម្លាំងឣន្តរគមន៍ របស់ឣធិការដ្ឋាននគរបាលស្រុកស្ទោងចំនួន១៦នាក់។

អគ្គីភ័យដែលត្រូវបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នងនេះដែលមាន ម្ចាស់ផ្ទះដែលរងការខូចខាតមានឈ្មោះ ឈាង យ៉ុន  ជាស្ត្រីមេម៉ាយ ទំហំផ្ទះ ៧ម៉ែត្រ×៦ម៉ែត្រ (ឆេះទាំងស្រុង) និងខូចខាតទ្រព្យសម្បត្តិរួមមាន÷ ស្រូវដាក់ជង្រុក៣តោន លុយ ៦,៩០០,០០០ រៀល មាស៤ជី ផ្លាទីន៣ជី ខោអាវ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៀត។

អភិបាលស្រុកស្ទោង ក៏បានអំពាវនាវបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីការប្រើប្រាស់ភ្លើង សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ជៀសវាងកុំឱ្យមានការឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះផ្ទះពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។