ប្តី​ចិត្តសាហាវ​ប្រពន្ធ​វាយ​ប្រដៅ​កូន​តិចតួច​ខឹង​ទាញ​កាំបិត​បុ័ងតោ​កាប់​ចំក្បាល និង​ដៃ​ប្រពន្ធ​ជា​ច្រើន​កាំបិត​របួសធ្ងន់​រួច​រត់គេចខ្លួន​បាត់​

0

កំពង់ឆ្នាំង​៖​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ  ដោយសារ​ប្តីទី​២​យក​កាំបិត​បុ័ង​តោ​​កាប់​ចំក្បាល​និង​ដៃ​ជាច្រើន​កាំបិត  ព្រោះតែ​ខឹង​និង​នាង​វាយ​ប្រដៅ​កូនប្តី​មុន​តិចតួច​។​អំពើ​​ហឹង្សា​នៅ​ក្នុង​គ្រួសារ​ដោយ​ចេតនា​ដ៏​ធ្ងន់ធ្ងរ​នេះ  បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នា​​ទី​យប់​ថ្ងៃទី​០៨ ខែ​

កញ្ញា ឆ្នាំ​២០១៤   នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្តិតនៅក្នុង​ភូមិ​ដំណាក់​ព​ពូ​​ល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​    ​ស្ត្រី​ឈ្មោះ ឈិន សារឿ​ន អាយុ​៧៣​ឆ្នាំ ជា​ម្តាយបង្កើត​ស្ត្រី​រងគ្រោះ​រស់នៅ​ជាមួយគ្នា​ក្នុង​ផ្ទះ​ជួល​នៅក្នុង​កន្លែង​កើតហេតុ​ខាងលើ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា​៖​កូនស្រី​របស់​គាត់​ឈ្មោះ ជុ​ក សារិន អាយុ​២៦​ឆ្នាំ​មាន​មុខរបរ​ដើរ​បោកគក់​ខោអាវ​និង​ដុសលាង​ចាន​ឆ្នាំង​តាម​ផ្ទះ​អោយ​គេ នាង​មាន​កូន​ជាមួយ​ប្តី​មុន​២​នាក់ ប្តី​ទី​២​របស់​នាង​ជា​ជនដៃដល់​ឈ្មោះ ម៉ក់ ឈុនលី អាយុ​២៩​ឆ្នាំ​មុខរបរ​ជា​កម្មករ​លីសែង​នៅ​កំពង់ផែ​ផ្សារ​ក្រោម ពួកគេ​បាន​គ្នា​ជា​ប្តី​ប្រពន្ធជិត​២​ឆ្នាំ​មកហើយ​។​
​    ​មុនពេល​កើតហេតុ កូនប្រុស​របស់​នាង​ម្នាក់​អាយុ​៤​ឆ្នាំ បាន​ទៅ​ឆក់​យក​ស្លាបព្រា ពី​កូន​អ្នកជិតខាង​ម្នាក់​ដែល​កំពុង​ហូបបាយ​នៅ​បន្ទប់​ជួល​ជិតគ្នា  ពេល​នាង​ឃើញ​កូន​នាង​ធ្វើ​បែប​នេះ​នាង​ក៏​បាន​ចាប់​កូន​មក​វាយ​ប្រដៅ​តិច​តូច ឃើញ​ដូច្នេះ​ប្តី​នាង​កំពុង​ស្រវឹង​បាន​ខឹង​ក៏​បាន​ទាញយក​កាំបិត​បុ័ងតោ មក​កាប់​ចំក្បាល​នាង​ចំ​ដៃ​ពេល​នាងរង​កាំបិត រយះ​ក្បាល​និង​ដៃ​ជាច្រើន​កន្លែង​ហូរឈាម​ជោគ​ខ្លួន​របួស​យា់ង​ធ្ងន់ធ្ងរ​និង​សន្លប់​។​
​    ​ក្រោយពេល​កើតហេតុ​ជនដៃដល់​ជា​ប្តី​បាន​រត់គេចខ្លួន​បាត់   សមត្ថកិច្ច​ជា​ច្រើន​នាក់់​​បាន​នាំគ្នា​ស្វែងរក​ចាប់ខ្លួន​គេ​ពេញ​ក្រុង​កំពង់ឆ្នាំង​តែ​រក​មិនឃើញ​។    ចំណែក​ស្ត្រី​រងគ្រោះ​​ត្រូវបាន​អ្នកជិតខាង​និង​ម្តាយ​ដឹកបញ្ជូន​រូបនាង មកកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​អោយ​ក្រុម​គ្រូ​​ពេទ្យ​ជួយសង្គ្រោះ​ព្យាបាល​។​នៅក្នុង​បន្ទប់​លាង​និង​រុំ​របួស     លោក​និង​អ្នក​គ្រូពេទ្យ​បាននិ​​យាយ​ថា ស្ត្រី​រងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ជាច្រើន​កន្លែង នៅលើ​ក្បាល​និង​លើ​ដៃ នាង​មាន​​អា​ការៈសន្លប់​រវើរវា​យ​ប្រហែល​ជា​របួស​លើ​ក្បាល​នាង​ប៉ះពាល់​សរសៃប្រសាទ​។​
​    ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ រឿង​នេះ​សមត្ថកិច្ច​នឹង​កសាង​​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​សុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​អោយបាន យក​មក​ផ្តន្ទាទោស​គេ​អោយ​បាន​ធ្ងន់ធ្ងរ​តាម​បញ្ញា​តិ្តច្បាប់ ដើម្បី​ជា​គំរូ​កុំអោយ​បុរស​ជា​ប្តី​ផ្សេង​ទៀត​យកតម្រា​ប់តា​ម​៕​

20140908_190923 20140908_190944