អភិបាលខេត្តកំពង់ចាម ចុះដោះស្រាយបញ្ហាកកស្ទះ ដេីម្បីបន្តការកសាងសំណង់រក្សា ប្រភពទឹកជូន ពលរដ្ឋសម្រាប់ប្រើប្រាស់ស្រោចស្រពផលដំណាំ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានចុះដោះស្រាយបញ្ហាកកស្ទះដេីម្បី បន្តការសាងសង់សំណង់ទំនប់បង្ហៀរស្ថិតនៅក្នុងភូមិស្ទឹងឆ្វេងឃុំច្បារអំពៅស្រុកបាធាយ ក្នុង គោលបំណង រក្សា ប្រភពទឹក ជូន ប្រជាពលរដ្ឋ ក្នុងស្រុក ចំនួន ៣ សម្រាប់ ប្រេីប្រាស់ ស្រោចស្រព ផលដំណាំ ។

បើតាម លោក យុទ្ធ ចាន់ ផល មេឃុំ ច្បារអំពៅ បាន ប្រាប់ ឲ្យ ដឹងថា សំណង់ បង្ហៀរ ( ទ្វារ ២) លើ ស្ទឹង ឆ្វេង សំណង់ ប ង្អៀ រ ( ទ្វារ ២) ទី ១ ប្រវែង ១០០ ម៉ែត្រ និង សំណង់ ប ង្អៀ រ ( ទ្វារ ២) ទី ២ មាន ប្រវែង ២០០ ម៉ែត្រ ទទឹង មាន ប្រវែង ៥,៦០ ម៉ែត្រ ។ ដោយ សំណង់ ប ង្អៀ រ ( ទ្វារ ២) ទី ១ សាងសង់ បាន ៩០% ហើយ ចាប់ផ្ដើម សាងសង់ ក្នុង ខែ មិនា ឆ្នាំ ២០២២ ។ ដោយឡែក សំណង់ ប ង្អៀ រ ( ទ្វារ ២) ទី ២ កំពុង ចាប់ផ្ដើម ដំណើរការ សាងសង់ ។

លោក មេឃុំ បាន ឲ្យ ដឹង ទៀតថា ក្នុង ឆ្នាំ ២០២១ កន្លងទៅ តំបន់ ខាងលើ មានការ ចម្រូងចម្រាស់ ខ្វែងគំនិត គ្នា ពី សំណាក់ ប្រជាពលរដ្ឋ នៅ សងខាង ស្ទឹង ដោយ កាលនោះ មានមតិ ខ្លះ មិនឱ្យ ទប់ ទំនប់ រក្សា ទឹក និង មតិ ខ្លះទៀត ចង់ ទប់ ទំនប់ រក្សា ទឹក ។ រហូតដល់ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា បាន ដឹកនាំ មន្ត្រី ជំនាញ ចុះមក ពិនិត្យ សិក្សា ដោយផ្ទាល់ ទើប រៀបចំ ផែនការ ដើម្បី សាងសង់ ទំនប់ បង្ហៀរ នេះ ឡើង ក្នុង គោលបំណង ដោះស្រាយ ទំនាស់ របស់ ប្រជាពលរដ្ឋ និង ជួយ ដោះស្រាយ ប្រជាពលរដ្ឋ ចំនួន ៣ ស្រុក ឱ្យមាន ប្រភពទឹក ប្រើប្រាស់ និង ស្រោចស្រព ដំណាំ ស្រូវប្រាំង ជាដើម ។

លោក មេឃុំ ច្បារអំពៅ បាន បញ្ជាក់ថា ការសាងសង់ ទំនប់ បង្ហៀរ នេះ គឺមាន ផលប្រយោជន៍ច្រើនសម្រាប់ ប្រជាពលរដ្ឋនៅតំបន់នេះដូចជានៅពេលដែលទឹកស្រកផុតទៅប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅតំបន់នេះអាចអាចធ្វើដំណើរឆ្លងស្ទឹង ឬដឹកកសិផលឆ្លងកាត់ដោយមិនចាំបាច់ប្រើទូកចម្លងឬធ្វើស្ពានឆ្លងដូចមុន ទេ ៕