តិរៈវិថី​សម្តេច ហ៊ុន សែន ត្រូវ​ហូរ​ដាច់​ដោយ​សារ​ជំនន់​ភ្លៀង​

0

ខេត្ត​ព្រះសីហនុ ជា​តំបន់​មាត់សមុទ្រ​ទទួលរង​សម្ពាធ​ទាប ធ្វើអោយ​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ជាប់ៗ  ជាពិសេស​កាលពី​យប់​ថ្ងៃ​ទី​០៧ ឈានចូលរ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ បាន​បណ្តាលអោយ​ផ្លូវ​មួយចំនួន​នៅក្នុង​ខេត្ត មាន​ការលិចលង់​ជាច្រើន​កន្លែង ក្នុងនោះ​តិរៈវិថី​សម្តេច ហ៊ុន សែន

នៅត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២៧ – ២៨ ស្ថិតនៅក្នុង​ភូមិ ៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ត្រូវ​ទទួលរង​ការខូចខាត​ដោយសារ​ទឹកជំនន់​ជន​លិច​កាត់ផ្តាច់​ផ្លូវ​ទាំង​ស្រុង កាលពី​វេលា​ម៉ោង​ប្រមាណ​ជា  ២ ទៅ ៣ ជិត​ភ្លឺ យប់​ថ្ងៃ​ទី​អាទិត្យ​ទី ៧ ឈាន​ចូល​ទី​៨ ខែ កញ្ញា ឆ្នាំ ២០១៤ ។​    ​ភ្លៀង​បាន​បង្អោរ​ធ្លាក់​គំហុក​យ៉ាង​ខ្លាំង​រហូត​មកដល់​ថ្ងៃ​ចន្ទ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៤ វេលា​ម៉ោង ៩ និង ៥៥​នាទី មហា​តិរៈវិថី​សម្តេច​ហ៊ុន សែន ត្រង់​ចំណុច​ខាងលើ​ត្រូវបាន​អាជ្ញាធរ មាន​សមត្ថកិច្ច មិនអោយ​ធ្វើ​ចរាច​រឆ្ល​ង​កាត់​ទាំងស្រុង ។​

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ដាក់បទបញ្ជា​ដល់​មន្ទីរ​សាធារណៈការ និង ដឹកជញ្ជូន​ខេត្ត អោយ​ត្រៀមលក្ខណៈ​នូវ​គ្រឿងចក្រ និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​រង់ចាំ​ភ្លៀង​រាំង និង ចាប់ផ្តើម​ធ្វើ​ការជួសជុល​ផ្លូវ​ខាងលើនេះ អោយ​បាន​លឿន​បំផុត មិនអោយ​មាន​ការ​រាំ​ស្ទះ​ដល់​ការធ្វើ​ចរាចរ របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន  ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ព្រោះ​ផ្លូវ​តិរះវិថី​សម្តេច​ហ៊ុន សែន ជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​ក្នុង​ការដឹកជញ្ជូន​សម្ភា​រះ​ទៅកាន់​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ពេសេស​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​ព្រះសីហនុ ទៅ​កាន់​ស្រុក​ស្ទឹងហាវ ។​
​    ​លោកស្រី ម៉េង យាន អាយុ ៦៥​ឆ្នាំ ជា​អាជីវករ​រស់នៅក្នុង​ឃុំ​អូរ​ត្រេះ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បាន​មាន​ចំណាប់អារម្មណ និង​សំណូមពរ​យ៉ាង​ឲ្យ​អាជ្ញាធរ​ជួយ​ជួសជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​បាន​ឆាប់ ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ក្នុង​ការប្រកប​អាជីវកម្ម​ផ្សេងៗ ក៌​ដូចជា​ការធ្វើ​ចរាចរណ៌​របស់​ប្រជាពលរដ្ឋ ក៌ដូចជា​ភ្ញៀវទេសចរណ៌​ជាតិ និង​អន្តរជាតិ​ផងដែរ ។​
​សូមបញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​នេះ ពុំ​មាន​បណ្តាល​រងគ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឡើយ តែ​បាន​ធ្វើអោយ​មាន​ការប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា​ក្នុង​ខេត្ត និង​ការធ្វើ​អាជីវកម្ម របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ៕​

2 3