​ស​ន្និសិទ​ស្តីពី​ការ​ជម្រុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម​លើក​ទី​៨

0

​សៀមរាប នា​ព្រឹក​ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​អប្សរា​អង្គរ ខេត្តសៀមរាប មាន​ធ្វើ​សន្តិ​សិទ ស្តីពី​ការ​ជម្រុញ ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម លើក​ទី​៨ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ដៃគូ​ពាក់ ព័ន្ធ​នានា​ផងដែរ ។ ស​ន្និសិទ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​ឃឹម​ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​និង​លោក​ស៊ុំ​ចិត្រ​អិន​ថា​មិត្ត អនុរដ្ឋមន្ត្រី​ក្រសួងផែនកា​រ​និង​វិនិយោគ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង លោក​ឌូ ញ៉ា​ត​ហ៊​ង់ អគ្គនាយក ទីភ្នាក់ងារ​វិនិយោគ​បរទេស​នៃ​ក្រសួងផែនការ និង វិនិយោគ នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម ដោយមាន​DSC_0960

ការចូលរួម​ពី​គណៈ​អភិបាលខេត្ត និង តំណាង​ខេត្ត​ទាំង​១៣​ដែល​ជាប់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ របស់​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ​ពាក់ព័ន្ធ និង អ្នកវិនិយោគ​នៃ​ប្រទេស​ទាំងបី សរុប​ចំនួន ៣៥០​នាក់​ដែល​បាន​ចូលរួម ។ ​នៅក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ឃឹម​ប៊ុន​សុង​ក៏បាន​លើកឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រ ក៏ដូចជា​សក្តានុពលរ​បស់ ខេត្តសៀមរាប ដែលជា​ខេត្ត​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទាក់ទាញ​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​។ ឯកឧត្តម​ក៏បាន​ស្វាគមន៍​ផងដែរ​ក្នុង​វត្តមាន​ចំពោះ​អស់លោក​លោកស្រី នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​នៃ​យើង​នេះ​និង​បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិកា​រ​រៀបចំ​ពិធី ដែល​បានសម្រេច​ជ្រើស​យក​ខេត្តសៀមរាប ធ្វើជា​ទីតាំង​រៀបចំ​ពិធី​ដ៏​មហោឡារិក​នេះ ។ ​ដោយ ប្រទេស​នៃ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ របស់​ប្រទេស​DSC_0947

កម្ពុជា ឡាវ វៀតណាម ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ម្តងម្នាក់ ក្នុងការ​រៀបចំ​ស​ន្និសិទ និង កិច្ចប្រជុំ​ដទៃ​ផ្សេងទៀត ត្រូវបាន​រៀបចំ​ឡើងជា​ប្រចាំឆ្នាំ ដើម្បី​តាមដាន និង ពិនិត្យ​ពី​វឌ្ឍន ភាព នៃ​ការអនុវត្ត​ផែនការ កែលម្អ​បរិស្ថាន វិនិយោគ ពាណិជ្ជកម្ម និង ទេសចរណ៍ ក្នុង​តំបន់ត្រីកោណ ។​ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា និង គណៈប្រតិភូ​កម្ពុជា លោក​ជា វុទ្ធី​បាន​សម្តែង​សេចក្តី​សោ​មនុស្ស​រីករាយ ដែល​បាន​សហការ​ជាមួយ​គណៈ ប្រតិភូ​ឡាវ និង វៀតណាម បានរៀបចំ​សន្និសីទ​លើក​ទី​៨​នេះ​ឡើង ដូច​សព្វដង ។ ហើយ​ផ្លែផ្កា​នៃ​ស​ន្និសិទ ដែលជា​និច្ច កាល ប្រទេស​ទាំងបី សម្ខាន់​ខេត្ត​ទាំង​១៣ បានទទួល​នូវ​វឌ្ឍនភាព និង សម​ទ្ធិ​ផល​ជាច្រើន​ក្នុង​ក្របខណ្ឌ​កិច្ច​សហ​-​ប្រតិបត្តិការ​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​និង​ជាពិសេស​ការទទួលបាន​ផល​ដោយផ្ទាល់ ពី​កិច្ចការ​ជម្រុញ​ការវិនិយោគ ពាណិជ្ជកម្ម និង ទេសចរណ៍ តាមរយៈ​ការរៀបចំ​ពិ​ព័ណ៌​ពាណិជ្ជកម្ម ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​នាំចេញ និង ដំណើរការ ចុះបញ្ជី​ពាណិជ្ជកម្ម ការផ្តល់​នឹង​លើកទឹកចិត្ត​ពន្ធដារ ដើម្បី​ជា​បច្ច័យ​ដល់​ការទាក់ទាញ និង លើកស្ទួយ​DSC_0956

ការវិនិយោគ ពាណិជ្ជកម្ម និង ទេសចរណ៍​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ។ លោក​ជា វុទ្ធី ក៏បាន​បញ្ជាក់​ផងដែរ ទន្ទឹមនឹង​វឌ្ឍនភាព​និង​សម​ទ្ធិ​ផល​ខាងលើ​យើង​បាន​រកឃើញ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​និង បញ្ហា​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​មាន​ផ្លូវថ្នល់​និង កង្វះ​នូវ​យន្តការ​សម្របសម្រួល​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍ និង ការ​ជម្រុញ​វិនិយោគ ពាណិជ្ជកម្ម និង ទេសចរណ៍​ជាដើម ។ ឯកឧត្តម​ក៏​លើក​ផងដែរ​ថា តាមរយៈ​អង្គ​សន្តិ​សិទ​លើក​ទី​៨​នេះ នឹង​រកឃើញ​នូវ​ធាតុ​ចូល ផ្សេងៗ​ជាច្រើន ជូន​ដល់​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​សម្របសម្រួល ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ កញ្ញា ២០១៤ បន្ទាប់​ពីស​ន្និសិទ​នេះ​ត្រូវ​បានបញ្ចប់ ។ ដោយ​ចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​មិនអាច​ខ្វះ​បាន​នោះ លោក​ជា​វុ​ទី្ធ​ក៏បាន

​អំពាវនាវ​ដល់​អ្នកវិនិយោគ​ជាតិ​និង​បរទេស ដែលមាន​វត្តមាន​ក្នុង​អង្គ​ស​ន្និ​សិទ្ធ​នេះ​ចូលរួមចំណែក​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ គឺ​អភិវឌ្ឍន៍​ទៅតាម​សក្តានុពល​របស់​ខេត្ត​និ​មួយៗ និង​បាន​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ក្រចេះ​, រតនគីរី និង ខេត្ត​មណ្ឌល​គី​រី​មេត្តា​ពិនិត្យ និង រៀបចំ​បញ្ជី​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​របស់​ខេត្ត​ខ្លួន​និង ឲ្យ​បាន ច្បាស់លាស់ ដើម្បី​ឲ្យ​អ្ន​ល​វិនិយោគ ចូលរួម​អភិវឌ្ឍន៍​តំបន់​ទាំងនោះ ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​ដោយនៅ​ឆ្នាំ ២០១៥​ខាងមុខនេះ​កម្ពុជា​យើង​នឹង ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក្នុងការ​តម្រូវការ​ទីផ្សារ​នៅក្នុង​តំបន់​ផងដែរ​៕ Bun rithy